Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ ស្ដេច​ក៏​ចេញ​ទៅ​ជួប​គាត់​នៅ​ទី​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ត្រង់​ចំណុច​មួយ​ក្បែរ​ជាយ​ដែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌បាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្ដេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើ‌ណូន ក្បែរ​ជាយ​ដែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ នោះ​ទ្រង់​ក៏​ចេញ​ទៅ​ទទួល​ដល់​ទី​ក្រុង​១​នៃ​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ព្រំ‌ដែន​ឆ្ងាយ​បំផុត

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ស្តេច​បាឡាក់​ជ្រាប​ថា បាឡាម​មក​ដល់ ស្តេច​ក៏​ចេញ​ទៅ​ទទួល​គាត់​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ក្បែរ​ជាយ​ដែន។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អាប់‌រ៉ាម​បាន​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា‌មួយ​វិញ​ហើយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ (គឺ​ជ្រលង​ភ្នំ​របស់​ស្តេច)។


លោក​ងើប​មុខ​ឡើង ហើយ​មើលទៅ​ឃើញ​បុរស​បី​នាក់​ឈរ​នៅ​ពី​មុខ។ កាល​លោក​ឃើញ​បុរស​ទាំង​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ហើយ​ក្រាប​រាប​នឹង​ដី។


លោក​យ៉ូសែប​បាន​រៀប​ចំ​រថ​របស់​លោក ឡើង​ទៅ​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក នៅ​កូសែន។ កាល​បាន​ជួប​ហើយ លោក​ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​យ៉ាង​យូរ។


លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។


ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់ នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សម្បុក។


សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា៖ ម៉ូអាប់​ត្រូវ​ខូច‌បង់​ហើយ។


ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​ទៅ​កាន់​បាឡាម​ថា៖ «ចូរ​ទៅ​ជា‌មួយ​អ្នក​ទាំង​នេះ​ចុះ ប៉ុន្តែ ត្រូវ​និយាយ​តែ​ពាក្យ​ណា​ដែល​ខ្ញុំ​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ ដូច្នេះ បាឡាម​ក៏​បន្ដ​ដំណើរ​ជា‌មួយ​ពួក​មន្រ្តី​របស់​បាឡាក​ទៅ។


បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បាឡាម​ថា៖ «តើ​យើង​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​បាន​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោក​បាន​ទេ​ឬ?»


ពួក​បង‌ប្អូន​ដែល​នៅ​ទីនោះ កាល​គេ​បាន​ឮ​ដំណឹង​អំពី​យើង គេ​ក៏​ចេញ​មក​ជួប​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី។ កាល​លោក​ប៉ុល​ឃើញ​គេ លោក​ក៏​អរ​ព្រះ‌គុណ​ព្រះ ហើយ​មាន​ចិត្ត​ក្លា​ហាន​ឡើង​វិញ។


"ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ ចូរ​ចាប់​ផ្ដើម​ចាប់​យក​ស្រុក​នោះ ហើយ​ច្បាំង​នឹង​គេ​ចុះ។


ដូច្នេះ នៅ​គ្រា​នោះ យើង​បាន​ដណ្ដើម​យក​ស្រុក​នោះ​ពី​អំណាច​របស់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ​អង្គ ដែល​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ភ្នំ​ហ៊ើរម៉ូន


បន្ទាប់​មក គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់ភាគ​ខាង​កើត​ស្រុក​ម៉ូអាប់ ហើយបោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន។ ប៉ុន្ដែ គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ស្រុក​ម៉ូអាប់​ទេ ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។


តែ​កាល​ដុត​ថ្វាយ​រួច លោកសាំយូ‌អែល​ក៏​មក​ដល់ ហើយ​ស្ដេច​សូល​ក៏​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម