កាលលោកអាប់រ៉ាមបានត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយវិញហើយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ (គឺជ្រលងភ្នំរបស់ស្តេច)។
ជនគណនា 22:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបាឡាកឮថា បាឡាមមកដល់ហើយ ស្ដេចក៏ចេញទៅជួបគាត់នៅទីក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ត្រង់ចំណុចមួយក្បែរជាយដែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់ជ្រាបថាលោកបាឡាមមកដល់ ស្ដេចក៏យាងចេញទៅទទួលលោកនៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរជាយដែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបាឡាកឮថា បាឡាមមកដល់ហើយ នោះទ្រង់ក៏ចេញទៅទទួលដល់ទីក្រុង១នៃស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ជាព្រំដែនឆ្ងាយបំផុត អាល់គីតាប ស្តេចបាឡាក់ជ្រាបថា បាឡាមមកដល់ ស្តេចក៏ចេញទៅទទួលគាត់នៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរជាយដែន។ |
កាលលោកអាប់រ៉ាមបានត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយវិញហើយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ (គឺជ្រលងភ្នំរបស់ស្តេច)។
លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។
លោកម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក្រាបសំពះ ហើយថើបលោក រួចលោកសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាំគ្នាចូលទៅក្នុងជំរំ។
ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់ នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។
សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា៖ ម៉ូអាប់ត្រូវខូចបង់ហើយ។
ទេវតារបស់ព្រះយេហូវ៉ាពោលទៅកាន់បាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនេះចុះ ប៉ុន្តែ ត្រូវនិយាយតែពាក្យណាដែលខ្ញុំប្រាប់អ្នកប៉ុណ្ណោះ»។ ដូច្នេះ បាឡាមក៏បន្ដដំណើរជាមួយពួកមន្រ្តីរបស់បាឡាកទៅ។
បាឡាកមានរាជឱង្ការទៅកាន់បាឡាមថា៖ «តើយើងមិនបានចាត់គេឲ្យទៅអញ្ជើញលោកមកទេឬ? ហេតុអ្វីបានជាលោកមិនបានមកជួបយើង? តើយើងមិនអាចលើកកិត្តិយសលោកបានទេឬ?»
ពួកបងប្អូនដែលនៅទីនោះ កាលគេបានឮដំណឹងអំពីយើង គេក៏ចេញមកជួបយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី។ កាលលោកប៉ុលឃើញគេ លោកក៏អរព្រះគុណព្រះ ហើយមានចិត្តក្លាហានឡើងវិញ។
"ចូរក្រោកឡើង ធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ។ មើល៍ យើងបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្ដាប់ដៃអ្នកហើយ ចូរចាប់ផ្ដើមចាប់យកស្រុកនោះ ហើយច្បាំងនឹងគេចុះ។
ដូច្នេះ នៅគ្រានោះ យើងបានដណ្ដើមយកស្រុកនោះពីអំណាចរបស់ស្តេចសាសន៍អាម៉ូរីទាំងពីរអង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើរម៉ូន
បន្ទាប់មក គេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ភាគខាងកើតស្រុកម៉ូអាប់ ហើយបោះជំរំនៅខាងនាយស្ទឹងអើណូន។ ប៉ុន្ដែ គេមិនបានចូលទៅក្នុងទឹកដីស្រុកម៉ូអាប់ទេ ដ្បិតស្ទឹងអើណូនជាព្រំប្រទល់ស្រុកម៉ូអាប់។
តែកាលដុតថ្វាយរួច លោកសាំយូអែលក៏មកដល់ ហើយស្ដេចសូលក៏ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក។