កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
ជនគណនា 21:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតហែសបូនជាទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចមុនរបស់សាសន៍ម៉ូអាប់ ហើយចាប់យកអស់ទាំងទឹកដីរបស់ស្តេចនោះ រហូតមកដល់ស្ទឹងអើណូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងហែសបូនជារាជធានីរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។ ព្រះបាទស៊ីហុនបានច្បាំងជាមួយស្ដេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្ដើមយកទឹកដីទាំងមូលរបស់ស្ដេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹងរហូតដល់ស្ទឹងអើណូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហែសបូននេះ ជាទីក្រុងនៃស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចសាសន៍ម៉ូអាប់ ជាស្តេចពីមុន ហើយចាប់យកអស់ទាំងស្រុកពីកណ្តាប់ដៃនៃស្តេចនោះ រហូតដល់ស្ទឹងអើណូន អាល់គីតាប ក្រុងហែសបូនជារាជធានីរបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី។ ស្តេចស៊ីហុនបានច្បាំងជាមួយស្តេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្តើមយកទឹកដីទាំងមូលរបស់ស្តេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹង រហូតដល់ស្ទឹងអើណូន។ |
កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែល សក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយ ស្ដេចជាប់ចិត្តដោយដុំសក់នោះ។
សាសន៍ម៉ូអាប់លែងមានកេរ្ត៍ឈ្មោះទៀតហើយ។ នៅក្នុងក្រុងហែសបូន គេបានបង្កើតការអាក្រក់ទាស់នឹងវាថា៖ មក៍ យើងកាត់គេចេញពីសាសន៍ទៅ ឱម៉ាតម៉ែនអើយ អ្នកក៏ដែរ អ្នកនឹងត្រូវចោលស្ងាត់ ដាវនឹងដេញតាមអ្នក។
សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា៖ ម៉ូអាប់ត្រូវខូចបង់ហើយ។
ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កម្លាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែ មានភ្លើងចេញពីហែសបូន និងអណ្ដាតភ្លើងចេញពីកណ្ដាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ និងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ។
ពួកអ៊ីស្រាអែលដណ្ដើមយកបានទីក្រុងទាំងអស់របស់សាសន៍អាម៉ូរី ហើយចូលរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងនោះ។
ហេតុនេះហើយបានជាពួកអ្នកសូត្រកំណាព្យពោលថា៖ «ចូរនាំគ្នាចូលមកហែសបូន ចូរសង់ក្រុងនេះឡើង។ ចូរឲ្យក្រុងរបស់ស៊ីហុនបានសង់ឡើងវិញ។
គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
ដូច្នេះ ទឹកដីរបស់គេចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងតំបន់ខ្ពង់រាបទាំងមូលនៅជិតមេឌីបា
ក្រុងហែសបូន និងក្រុងទាំងប៉ុន្មានដែលនៅក្នុងតំបន់ខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន
ឯទឹកដីរបស់គេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាដ និងស្រុករបស់ពួកកូនចៅអាំម៉ូនមួយចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខក្រុងរ៉ាបាត
ក្រុងហែសបូន និងវាលស្មៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។
កាលអ៊ីស្រាអែលបានរស់នៅក្រុងហែសបូន និងភូមិនានាដែលនៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងភូមិនានាដែលនៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំ ហេតុអ្វីបានជាព្រះករុណាមិនរំដោះយកទឹកដីទាំងនោះវិញ នៅគ្រានោះទៅ?