Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពួក​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ទី​ក្រុង​ទាំង​អស់​របស់​សាសន៍​អាម៉ូរី ហើយ​ចូល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែសបូន និង​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ជន‌ជាតិ​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ពួក​អ៊ីស្រាអែល​ក៏​វាយ​យក​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សាសន៍​អាម៉ូរី ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ គឺ​ក្នុង​ក្រុង​ហែសបូន នឹង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ជន‌ជាតិ​អ៊ីស្រ‌អែល​ដណ្តើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុងក្រុង​ទាំង​នោះ គឺ​ក្រុង​ហែស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ។

សូមមើលជំពូក ចម្លង




ជន‌គណនា 21:25
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក ភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូន ដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីម ច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស


ក្រុង​ហែស‌បូន និង​ក្រុង​អេលាលេ នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់ គេ​ស្រែក​ជា​ខ្លាំង បេះ​ដូង​គេ​ញ័រ​ក្នុង​ខ្លួន។


សាសន៍​ម៉ូអាប់​លែង​មានកេរ្ត៍​ឈ្មោះ​ទៀត​ហើយ។ នៅ​ក្នុង​ក្រុង​ហែសបូន គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា៖ មក៍ យើង​កាត់​គេ​ចេញ​ពីសាសន៍​ទៅ ឱ​ម៉ាតម៉ែន​អើយ អ្នក​ក៏​ដែរ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ ដាវ​នឹង​ដេញ​តាម​អ្នក។


សម្រែក​របស់​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ ឮ​បាន​ឆ្ងាយ ដូច​ឮ​រហូត​ទៅ​ដល់​យ៉ាហាស ហើយ​ឮ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម និង​អេ​ក្លាត​-សេលីស៊ីយ៉ា ដ្បិត​ទឹក​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់​ហើយ។


ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កម្លាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែ មាន​ភ្លើង​ចេញ​ពី​ហែសបូន និង​អណ្ដាត​ភ្លើង​ចេញ​ពី​កណ្ដាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ។


បង​ស្រី​អ្នក គឺ​សាម៉ារី ទាំង​កូន​ស្រី​របស់​គេ​ដែរ ដែល​នៅ​ខាង​ជើង ហើយ​ប្អូន​ស្រី​អ្នក​ដែល​នៅ​ខាងត្បូង នោះ​គឺ​ជា​សូដុម និង​កូន​ស្រី​របស់​គេ។


មើល៍! អំពើ​ទុច្ចរិត​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។


យើង​នឹង​នាំ​ពួក​គេ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ គឺ​សូដុម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្ដាល​គេ​ផង


យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំអ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​សែសិប​ឆ្នាំ ដើម្បី​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ។


ដ្បិត​ហែសបូន​ជា​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​មុន​របស់​សាសន៍​ម៉ូអាប់ ហើយ​ចាប់​យក​អស់​ទាំង​ទឹក​ដី​របស់​ស្តេច​នោះ រហូត​មក​ដល់​ស្ទឹង​អើណូន។


ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី។


«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និង​បេអុន


ពី​មុន សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​ដែរ តែ​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​តាំង​ទី​លំនៅ​នៅ​កន្លែង​របស់​គេ ដូច​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)។


បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់។ គេ​ច្បាំង​នឹង​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​ក៏​វាយ​កាន់​កាប់​ដឹក​ដីរបស់​គេ រួច​យើងក៏​បាន​បំផ្លាញ​គេ​ចេញពី​មុខ​អ្នក​រាល់​គ្នា​អស់​ទៅ។


កាល​អ៊ីស្រា‌អែល​បាន​រស់​នៅ​ក្រុង​ហែសបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ នៅ​ក្រុង​អារ៉ូអ៊ើរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន អស់​រយៈ​ពេល​បីរយ​ឆ្នាំ ហេតុ​អ្វី​បាន​ជា​ព្រះ​ករុណា​មិន​រំដោះ​យកទឹក​ដី​ទាំង​នោះ​វិញ នៅ​គ្រា​នោះ​ទៅ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម