គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ
ជនគណនា 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាលោកនាំក្រុមជំនុំរបស់ព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ជាមួយហ្វូងសត្វរបស់យើងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាពួកលោកនាំក្រុមជំនុំរបស់ព្រះអម្ចាស់ឲ្យមកស្លាប់ នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះ អាល់គីតាប ហេតុអ្វីបានជាពួកអ្នកនាំក្រុមជំអះរបស់អុលឡោះតាអាឡា ឲ្យមកស្លាប់នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? |
គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ
កូនចៅអ៊ីស្រាអែលពោលទៅកាន់ពួកលោកថា៖ «ស៊ូឲ្យយើងស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ កាលដែលយើងអង្គុយនៅជិតឆ្នាំងមានសាច់ ហើយទទួលទានអាហារឆ្អែតជាជាង ដ្បិតដែលលោកនាំពួកយើងមកក្នុងទីរហោស្ថាននេះ គឺដើម្បីសម្លាប់ក្រុមជំនុំនេះទាំងមូលដោយអត់ឃ្លានទេ»។
នៅទីនោះ ប្រជាជនស្រេកទឹកយ៉ាងខ្លាំង ហើយគេត្អូញត្អែរដាក់លោកម៉ូសេថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីសម្លាប់ពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់យើង ដោយស្រេកទឹកដូច្នេះ?»
ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយដាក់ទោសអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យពួកយើងស្អុយឈ្មោះនៅចំពោះផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយបានហុចដាវឲ្យពួកគេសម្លាប់យើង»។
គឺអ្នករាល់គ្នានឹងបរិភោគពេញមួយខែ រហូតទាល់តែសាច់នោះចេញតាមរន្ធច្រមុះ ហើយរហូតដល់អ្នករាល់គ្នាធុញទ្រាន់ផង ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ដែលគង់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាបានយំនៅចំពោះព្រះអង្គថា "ហេតុអ្វីបានជាពួកយើងចេញពីស្រុកអេស៊ីព្ទដូច្នេះ?"»។
យើងនឹកឃើញពីត្រីដែលយើងបរិភោគដោយឥតគិតថ្លៃនៅស្រុកអេស៊ីព្ទ ពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមក្រហម និងខ្ទឹមស
ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នារអូរទាំទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន។ ក្រុមជំនុំទាំងអស់គ្នាពោលទៅកាន់លោកទាំងពីរថា៖ «ស៊ូឲ្យយើងស្លាប់នៅស្រុកអេស៊ីព្ទ ឬស្លាប់នៅក្នុងទីរហោស្ថាននេះវិញប្រសើរជាង!
ប៉ុន្ដែ នៅថ្ងៃបន្ទាប់ ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ក៏រអ៊ូរទាំទាស់នឹងលោកម៉ូសេ ហើយទាស់នឹងលោកអើរ៉ុនថា៖ «ពួកលោកបានសម្លាប់ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា»។
លោកម៉ូសេនេះ ដែលគេបានបដិសេធមិនព្រមទទួល ដោយពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រម?"។ លោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាមេគ្រប់គ្រង និងជាអ្នករំដោះ ដោយសារដៃរបស់ទេវតា ដែលបានលេចឲ្យលោកឃើញក្នុងគុម្ពបន្លា។
តែកាលគេឡើងពីស្រុកអេស៊ីព្ទមក សាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដេស។