ជនគណនា 20:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេថា៖ «ស៊ូឲ្យពួកយើងស្លាប់ក្នុងកាលដែលបងប្អូនរបស់យើងបានស្លាប់ នៅចំពោះព្រះយេហូវ៉ានោះទៅចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នោះប្រសើរជាង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរករឿងឈ្លោះនឹងម៉ូសេថា ស៊ូឲ្យយើងរាល់គ្នាបានស្លាប់ ក្នុងកាលដែលបងប្អូនយើងស្លាប់ នៅចំពោះព្រះយេហូវ៉ានោះចុះ អាល់គីតាប ប្រជាជនរករឿងម៉ូសាថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះអុលឡោះតាអាឡា នោះប្រសើរជាង! |
គេពោលពាក្យទាស់នឹងព្រះថា «តើព្រះអាចផ្គត់ផ្គង់អាហារឲ្យយើងបរិភោគ នៅទីរហោស្ថាននេះបានឬ?
ដូច្នេះ ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេ ដោយពាក្យថា៖ «ចូររកទឹកឲ្យពួកយើងផឹកផង»។ លោកម៉ូសេឆ្លើយតបថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះយេហូវ៉ា?»
ពួកអ្នកដែលស្លាប់ដោយដាវ វិសេសជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន ដ្បិតពួកមួយនេះហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះស្បៀងអាហារ។
កាលប្រជាជននាំគ្នារអ៊ូរទាំអំពីការលំបាករបស់គេនៅនឹងព្រះកាណ៌ព្រះយេហូវ៉ា នោះព្រះអង្គបានឮ ហើយសេចក្ដីខ្ញាល់របស់ព្រះអង្គក៏ឆួលឡើង។ ពេលនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ឆេះនៅកណ្ដាលគេ ទាំងឆេះបំផ្លាញផ្នែកខ្លះនៃជាយជំរំ។
ហេតុអ្វីបានជាព្រះយេហូវ៉ានាំយើងចូលទៅក្នុងស្រុកនោះ ឲ្យដួលស្លាប់ដោយដាវដូច្នេះ? ប្រពន្ធ និងកូនៗរបស់យើងនឹងក្លាយទៅជារំពារបស់គេមិនខាន ហើយដែលយើងវិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ នោះតើមិនប្រសើរជាងទេឬ?»
មនុស្សដែលបានស្លាប់ដោយគ្រោះកាចនោះ មានចំនួនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ ថែមពីលើអស់អ្នកដែលបានស្លាប់ពីដំណើររបស់កូរេ។