សូមបណ្ដាលឥទ្ធិឫទ្ធិរបស់ព្រះអង្គឡើង នៅចំពោះពួកអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេ ហើយយាងមកសង្គ្រោះយើងខ្ញុំផង!
ជនគណនា 2:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងជំរំរបស់ពួកអេប្រាអិម តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីបី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នក ដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកអេប្រាអិម រួមទាំងអស់ មាន១សែន៨ពាន់១០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរទី៣។ អាល់គីតាប កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។ |
សូមបណ្ដាលឥទ្ធិឫទ្ធិរបស់ព្រះអង្គឡើង នៅចំពោះពួកអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេ ហើយយាងមកសង្គ្រោះយើងខ្ញុំផង!
បន្ទាប់មកទៀត ទង់ជ័យនៃជំរំអេប្រាអិមនាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីសាម៉ាជាកូនរបស់អាំមីហ៊ូត គ្រប់គ្រងលើអង្គភាពទាំងមូល។
នៅក្នុងជំរំរបស់ពួករូបេន តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីពីរ។
នៅក្នុងជំរំរបស់ពួកដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំ ចុងក្រោយ តាមអង្គភាពរបស់ខ្លួន»។
នៅក្នុងជំរំរបស់ពួកយូដា តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីមួយ។