Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នៅ​ក្នុង​ជំរំ​របស់​ពួក​រូបេន តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទីពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន​សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង‌ពល​ធំ​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​រូបេន​នេះ រួម​ទាំង​អស់ មាន​១​សែន​៥​ម៉ឺន​១​ពាន់​៤៥០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​បន្ទាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង​ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង​ពល​ធំ​យូដា។

សូមមើលជំពូក ចម្លង




ជន‌គណនា 2:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ទង់‌ជ័យ​នៃ​ជំរំ​រូបេន​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គភាព​របស់​ខ្លួន ហើយ​អេលី‌ស៊ើរ​ជា​កូន​របស់​សេដេ‌អ៊ើរ គ្រប់​គ្រង​លើ​អង្គភាព​ទាំង​មូល។


ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៥ ៦៥០ នាក់។


នៅ​ក្នុង​ជំរំ​របស់​ពួក​អេប្រាអិម តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​បី។


នៅ​ក្នុង​ជំរំ​របស់​ពួក​ដាន់ សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ ចុង​ក្រោយ តាម​អង្គភាព​របស់​ខ្លួន»។


នៅ​ក្នុង​ជំរំ​របស់​ពួក​យូដា តាម​អង្គ‌ភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នេះ​ត្រូវ​ចេញ​ដំណើរ​ជា​កង​ពល​ធំ​ទី​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម