Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 10:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 បន្ទាប់​មក​ទៀត ទង់‌ជ័យ​នៃ​ជំរំ​អេប្រាអិម​នាំ​គ្នា​ចេញ​ដំណើរ តាម​អង្គភាព​របស់​ខ្លួន ហើយ​អេលី‌សាម៉ា​ជា​កូន​របស់​អាំមីហ៊ូត គ្រប់‌គ្រង​លើ​អង្គ‌ភាព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រាអ៊ីម​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​អេប្រាអ៊ីម ដឹក​នាំ​ដោយ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​មាន​ទង់‌ជ័យ​ទី​ដំឡើង​ត្រសាល​នៃ​ពួក​កូន​ចៅ​អេប្រា‌អិម នាំ​គ្នា​ចេញ​ទៅ តាម​ពួក​កង​គេ មាន​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ត្រួត​លើ​ពួក​កង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រាអ៊ីម​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង​ពល​អេប្រា‌អ៊ីម ដឹក​នាំ​ដោយ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ

សូមមើលជំពូក ចម្លង




ជន‌គណនា 10:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ឪពុក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ កូន​អើយ ពុក​ដឹង​ហើយ វា​ក៏​នឹង​បានទៅ​ជា​ជាតិ​សាសន៍​មួយ​ដែរ ហើយ​វា​បាន​ជា​ធំ​ផង។ ប៉ុន្ដែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​‌ជាតិ​សាសន៍​មួយ​ធំ​ជាង​វា​ទៅ​ទៀត ពូជ‌ពង្ស​របស់​វា​នឹង​បាន​ទៅ​ជា​ជាតិ​សាសន៍​ដែល​មាន​គ្នា​ច្រើន»។


កូន​ចៅ​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​អេប្រាអិម និង​កាម៉ា‌លាល ជា​កូន​រប​ស់​ផ្តាស៊ើរ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


កាម៉ា‌លាល​ជា​កូន​របស់​ផ្តាស៊ើរ គ្រប់‌គ្រង​លើ​អង្គ‌ភាព​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ


នៅ​ថ្ងៃ​ទី​ពីរ គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​អេប្រាអិម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម