ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
ជនគណនា 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានអនុញ្ញាតឲ្យអ្នករាល់គ្នា និងកូនចៅលេវីជាបងប្អូនរបស់អ្នករាល់គ្នាទាំងអស់ ចូលទៅជិតព្រះអង្គ តែអ្នករាល់គ្នាចង់បានការងារជាសង្ឃថែមទៀត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងនាំឯងរាល់គ្នា នឹងពួកលេវីជាបងប្អូនឯងទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ អាល់គីតាប អុលឡោះឲ្យលោក និងបងប្អូនរបស់លោកទាំងអស់ដែលជាកូនចៅលោកលេវី ចូលទៅជិតទ្រង់ប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាអ៊ីមុាំថែមទៀត! |
ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នក និងកូនចៅរបស់អ្នក ព្រមទាំងវង្សានុវង្សរបស់ឪពុកអ្នក ត្រូវទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងរោងឧបោសថ ហើយមានតែអ្នក និងកូនចៅរបស់អ្នកប៉ុណ្ណោះទទួលខុសត្រូវចំពោះកំហុសដែលទាក់ទងនឹងការងារជាសង្ឃ។
ចំណែកឯអ្នក និងកូនចៅរបស់អ្នក ត្រូវបំពេញការងារជាសង្ឃរបស់អ្នក សម្រាប់ការទាំងអស់ខាងឯអាសនា និងបរិវេណខាងក្រោយវាំងនន។ យើងប្រគល់ការងារជាសង្ឃដល់អ្នករាល់គ្នា ទុកជាអំណោយ តែអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់»។
អ្នកត្រូវតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ ឲ្យបំពេញមុខងារជាសង្ឃ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវស្លាប់»។
«ចូរនាំកុលសម្ព័ន្ធលេវីមកជិត ហើយឲ្យគេឈរនៅមុខសង្ឃអើរ៉ុន ដើម្បីឲ្យគេបានជួយការងារគាត់។
ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។
ខ្ញុំបានសរសេរសចក្ដីខ្លះមកជូនក្រុមជំនុំ ប៉ុន្តែ ឌីអូត្រែប ដែលចូលចិត្តចង់ធ្វើធំជាងគេ មិនព្រមទទួលស្គាល់យើងទេ។
មីកាបានតែងតាំងបុរសលេវីនោះជាសង្ឃសម្រាប់គាត់ ហើយគាត់ក៏រស់នៅក្នុងផ្ទះមីកានោះទៅ។