Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មីកាបាន​តែង​តាំង​បុរស​លេវី​នោះ​ជា​សង្ឃ​សម្រាប់​គាត់ ហើយ​គាត់​ក៏​រស់​នៅ​ក្នុង​ផ្ទះ​មីកា​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​មីកា​បាន​តែង‌តាំង​បុរស​នោះ​ជា​បូជា‌ចារ្យ ហើយ​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មីកា​ក៏​ញែក​ចេញ​ទុក​ជា​សង្ឃ​ដល់​ខ្លួន ហើយ​គាត់​នៅ​ក្នុង​ផ្ទះ​មីកា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 លោក​មីកា​បាន​តែង‌តាំង​បុរស​នោះ​ជា​បូជា‌ចារ្យ ហើយ​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 17:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​សង់​វិហារ​នៅ​លើ​ទី​ខ្ពស់ៗ ហើយ​បាន​យក​មនុស្ស​ពីចំណោម​ប្រជាជន ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ


រួច​លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ និង​បក្ស​ពួក​ទាំង​អស់​របស់​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ណា​ដែល​ជា​របស់​ព្រះ‌អង្គ អ្នក​ណា​ដែល​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​វង្សា‌នុវង្ស​របស់​ឪពុក​អ្នក ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ទាក់​ទង​នឹង​រោង​ឧបោសថ ហើយ​មាន​តែ​អ្នក និង​កូន​ចៅ​របស់​អ្នក​ប៉ុណ្ណោះ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ទាក់​ទង​នឹង​ការ‌ងារ​ជា​សង្ឃ។


បុរស​លេវីនោះ​ព្រមរស់​នៅ​ជា​មួយ​មីកា ហើយ​យុវជន​នោះ​ក៏​ត្រឡប់​ដូច​ជា​កូន​របស់​គាត់។


គ្រា​នោះ មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹងថា​ព្រះ‌យេហូវ៉ា​នឹង​ចម្រុង​ចម្រើន​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​លេវី​ម្នាក់​ធ្វើ​ជា​សង្ឃ​សម្រាប់​ខ្ញុំ​ហើយ»។


ពួក​កូន​ចៅ​ដាន់​ក៏​តាំង​រូប​ឆ្លាក់​នោះ​សម្រាប់​ពួក​គេ ឯ​យ៉ូណា‌ថាន ជា​កូន​គើសំ គើសំ​ជា​កូន​របស់​ម៉ូ‌សេ ព្រម​ទាំង​កូន​ចៅ​គាត់​ធ្វើ​ជា​សង្ឃ​ដល់​កុល‌សម្ព័ន្ធ​ដាន់​តទៅ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ស្រុក​នោះ​ត្រូវ​គេ​និរទេស ។


គាត់​ឆ្លើយ​ថា៖ «មីកា​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នេះ គឺ​គាត់​បាន​ជួល​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​សង្ឃ​របស់​គាត់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម