ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យអ្នក និងដល់ពូជពង្សរបស់អ្នករហូតតទៅ។
ជនគណនា 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើទូលបង្គំបានបង្កើតមនុស្សទាំងអស់នេះមកឬ? តើទូលបង្គំជាឪពុករបស់គេឬ បានជាព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា "ចូរបីគេ ដូចមេដោះបីកូនដែលនៅបៅ" រហូតទៅដល់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកឰយុកោគេដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី បានជាទ្រង់មានបន្ទូល ចូរបីគេ ដូចជាមេដោះបីកូនដែលនៅបៅ នាំទៅឯស្រុកដែលទ្រង់បានស្បថថា នឹងឲ្យដល់ពួកឰយុកោគេដូច្នេះ អាល់គីតាប តើខ្ញុំជាអ្នកបង្កើតប្រជាជនទាំងនេះ ឬតើខ្ញុំជាឪពុករបស់ពួកគេ ឬបានជាអុលឡោះបង្គាប់ឲ្យខ្ញុំបីបាច់ថែរក្សាពួកគេ ដូចម្តាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលទ្រង់បានសន្យាជាមួយដូនតារបស់ពួកគេថានឹងប្រទានឲ្យពួកគេ? |
ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យអ្នក និងដល់ពូជពង្សរបស់អ្នករហូតតទៅ។
ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។
ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
ព្រះបាទអ័ហាប់មានបុត្រាចិតសិបអង្គ ហើយព្រះបាទយេហ៊ូវក៏សរសេរសំបុត្រផ្ញើទៅគេនៅក្រុងសាម៉ារី គឺទៅកាន់ពួកមេដឹកនាំនៃទីក្រុង ទៅកាន់ពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាពួកបុត្រា ព្រះបាទអ័ហាប់ថា៖
ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជម្រាបព្រះបាទយេហ៊ូវថា៖ «យើងខ្ញុំរាល់គ្នា ជាអ្នកបម្រើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្ដេចទេ សូមលោកធ្វើតាមសេចក្ដីដែលលោកគិតឃើញថាល្អចុះ»។
កាលណាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់សាសន៍កាណាន ដូចព្រះអង្គបានស្បថនឹងអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងប្រទានស្រុកនោះឲ្យអ្នករាល់គ្នា
កាលណាព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី និងសាសន៍យេប៊ូស ដែលព្រះអង្គបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះ នៅក្នុងខែនេះឯង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅចុះ ចេញពីទីនេះទៅ ព្រមទាំងប្រជាជនដែលអ្នកបាននាំចេញមកពីស្រុកអេស៊ីព្ទ ទៅឯស្រុកដែលយើងបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបថា "យើងនឹងឲ្យស្រុកនោះដល់ពូជពង្សរបស់អ្នក"។
យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងបានលើកដៃស្បថថា នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យើងនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាកេរអាករ យើងជាព្រះយេហូវ៉ា"»។
ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។
យើងនឹងតាំងគង្វាលតែមួយ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបម្រើរបស់យើង គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយធ្វើជាគង្វាលដល់ហ្វូង។
ដ្បិតទោះជាអ្នករាល់គ្នាមានគ្រូមួយម៉ឺនក្នុងព្រះគ្រីស្ទ ក៏អ្នករាល់គ្នាគ្មានឪពុកច្រើនទេ តែខ្ញុំបានត្រឡប់ជាឪពុករបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ តាមរយៈដំណឹងល្អ។
កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។
ហើយនៅក្នុងទីរហោស្ថាន អ្នករាល់គ្នាបានឃើញព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបីទ្រអ្នករាល់គ្នា ដូចមនុស្សបីកូនរបស់ខ្លួន តាមផ្លូវដែលអ្នករាល់គ្នាបានធ្វើដំណើរ រហូតមកដល់ទីនេះ។
ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។