ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
ជនគណនា 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើទុក្ខទូលបង្គំ ជាអ្នកបម្រើព្រះអង្គដូច្នេះ? ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណរបស់ព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គផ្ទុកមនុស្សទាំងអស់នេះមកលើទូលបង្គំ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឲ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឲ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេទូលដល់ព្រះយេហូវ៉ាថា ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបំរើទ្រង់ដូច្នេះ ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណនៃទ្រង់ គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ អាល់គីតាប ម៉ូសាសួរអុលឡោះតាអាឡាថា៖ «ហេតុអ្វីបានជាទ្រង់ធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាទ្រង់មិនអាណិតមេត្តាខ្ញុំ? ហេតុអ្វីបានជាឲ្យខ្ញុំទទួលបន្ទុកលើប្រជាជនទាំងនេះ? |
ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន?
សូមកុំឲ្យកើតក្ដីក្ដាំនឹងអ្នកបម្រើ របស់ព្រះអង្គឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់ សុចរិតឡើយ។
ដូច្នេះ លោកម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចជាមួយប្រជាជននេះ? គេប្រុងនឹងយកថ្មគប់សម្លាប់ទូលបង្គំហើយ»។
លោកម៉ូសេត្រឡប់ទៅរកព្រះយេហូវ៉ា ហើយទូលថា៖ «ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក?
ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។
ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយជានិច្ច ហើយរបួសទូលបង្គំមើលមិនព្រមសះសោះដូច្នេះ? កាពិតព្រះអង្គដូចជាបព្ឆោតដល់ទូលបង្គំ គឺដូចជាទឹកដែលហូរមិនទៀងទាត់។
គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី?
លោកម៉ូសេឮប្រជាជនយំនៅគ្រប់គ្រួសាររបស់គេ គឺគ្រប់គ្នាយំនៅទ្វារចូលជំរំរបស់ខ្លួន។ ពេលនោះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងជាខ្លាំង ហើយលោកម៉ូសេក៏អន់ចិត្តដែរ។
ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។
ក្រៅពីការទាំងនេះ មានបន្ទុករាល់ថ្ងៃគ្របសង្កត់ខ្ញុំ ដោយគិតដល់ក្រុមជំនុំទាំងអស់។
ប៉ុន្ដែ ធ្វើដូចម្ដេចឲ្យខ្ញុំតែម្នាក់ឯង អាចទ្រាំទ្រនឹងបន្ទុកដ៏ធ្ងន់ ដោយសារការឈ្លោះប្រកែករបស់អ្នករាល់គ្នាទៅបាន?