ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 10:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ ទាំង​លី‌សែង​វត្ថុ​ដ៏​បរិសុទ្ធ​ទៅ​ជា‌មួយ ហើយ​អ្នក​មុន​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​ពេល​គេ​ទៅ​ដល់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទីសក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​ពួក​គេ​ទៅ​ដល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក ពួក​កេហាត់​ក៏​ចេញ​ទៅ​ទាំង​លី‌សែង​ទី​បរិសុទ្ធ ហើយ​ពួក​មុន​នោះ​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​គេ​មក​ដល់

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទី​សក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេ​វី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ជំរំ‌សក្ការៈ​មុន​ពួក​គេ​ទៅ​ដល់។

សូមមើលជំពូក



ជន‌គណនា 10:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហិប​របស់​ព្រះ​ឡើយ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​គេ ទុក​ជា​អ្នក​សែង​ហិប​របស់​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់រហូត​តទៅ»។


ពួក​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​នៃ​ឪពុក​គេ គឺ​ជា​មេ​លើ​វង្ស​នៃ​ឪពុក​គេ ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ឈ្មោះ​គេ​រៀង​រាល់​ខ្លួន ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើងទៅ។


កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


ក្រោយ​ពី​បាន​រើ​រោង​ឧបោសថ​រួច​ហើយ កូន​ចៅ​គើសុន និង​កូន​ចៅ​ម្រ៉ារី ដែល​ជា​អ្នក​លី​សែង​រោង​ឧបោសថ​នោះ ក៏​នាំ​គ្នា​ចេញ​ដំណើរ។


ហើយ​អេលា‌សាប់​ជា​កូន​ដេហ៊ូអែល គ្រប់គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​កាដ។


បន្ទាប់​មក ត្រសាល​ជំនុំ ត្រូវ​ចេញ​ដំណើរ​ជា‌មួយ​ជំរំ​របស់​ពួក​លេវី នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ គេ​ត្រូវ​ចេញ​ដំណើរ​តាម​របៀប​ដែល​គេ​បោះ​ជំរំ តាម​លំ‌ដាប់​លំ‌ដោយ គឺ​គ្រប់​គ្នា​តាម​កន្លែង​រៀង​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។


ប៉ុន្តែ កូន​ចៅ​កេហាត់ មិន​ត្រូវ​ចូល​ទៅ​មើល​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ ក្រែង​គេ​ត្រូវ​ស្លាប់»។


ប៉ុន្តែ លោក​មិន​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​គេ​មាន​ភារ‌កិច្ច​លី​សែង​វត្ថុ​ដ៏​បរិសុទ្ធ​នៅ​លើ​ស្មា។