បើខ្ញុំបានរីករាយសប្បាយ ដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
ចោទិយកថា 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្នក្រែងអ្នកនឹកក្នុងចិត្តថា "ខ្ញុំមានទ្រព្យសម្បត្តិទាំងនេះ គឺដោយសារឥទ្ធិឫទ្ធិ និងកម្លាំងដៃរបស់ខ្ញុំ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវគិតថា អ្នកមានសម្បត្តិ ដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ អាល់គីតាប មិនត្រូវគិតថា អ្នកមានសម្បត្តិ ដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។ |
បើខ្ញុំបានរីករាយសប្បាយ ដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវរបស់ខ្លួនឡើយ ក៏មិនមែនដៃរបស់គេ ដែលសង្គ្រោះគេនោះដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្រព្រះអង្គវិញ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងគេ។
មានពេលសម្រាប់ស្វែងរក ពេលសម្រាប់បាត់បង់ មានពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះបង់ចោល។
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
អ្នកបានចម្រើនទ្រព្យសម្បត្តិដោយសារប្រាជ្ញា ដ៏ជ្រាលជ្រៅរបស់អ្នក និងការធ្វើជំនួញផង ហើយចិត្តអ្នកបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់អ្នក។
ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់ប្រោសមេត្តាទទូលយោបល់ទូលបង្គំចុះ សូមទ្រង់លះបង់អំពើបាប ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយលះបង់អំពើទុច្ចរិតផង ដោយសម្ដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ដើម្បីឲ្យព្រះករុណាបានចម្រុងចម្រើនយូរអង្វែង»។
ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?»
អេប្រាអិមពោលថា "ខ្ញុំជាអ្នកមានស្ដុកស្ដម្ភ ខ្ញុំរកបានទ្រព្យសម្បត្តិយ៉ាងច្រើន ក្នុងមុខរបរទាំងប៉ុន្មានរបស់ខ្ញុំ គ្មានអ្នកណាឃើញអំពើទុច្ចរិត ឬអំពើបាបអ្វីឡើយ"។
ហេតុនោះបានជាគេថ្វាយយញ្ញបូជា ដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានច្រើន ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ។
ដ្បិតតើអ្នកណាធ្វើឲ្យអ្នកផ្សេងពីគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអ្នកអួតខ្លួន ហាក់ដូចជាអំណោយទាននោះមិនមែនមកពីព្រះអង្គ?
ប្រសិនបើអ្នកនឹកក្នុងចិត្តថា "សាសន៍ទាំងនេះមានគ្នាច្រើនជាងខ្ញុំ ធ្វើដូចម្ដេចឲ្យខ្ញុំចាប់យកស្រុករបស់គេបាន?"
កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបណ្តេញគេ ពីមុខអ្នកចេញហើយ នោះមិនត្រូវគិតក្នុងចិត្តថា ព្រះយេហូវ៉ាបាននាំខ្ញុំចូលមកកាន់កាប់ស្រុកនេះ ព្រោះតែខ្ញុំសុចរិតនោះឡើយ តែដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាបណ្តេញគេចេញពីមុខអ្នក ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានថា៖ «ចំនួនមនុស្សដែលនៅជាមួយអ្នក មានគ្នាច្រើនពេកណាស់ យើងប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងយើង ដោយពោលថា គេបានសង្គ្រោះដោយសារកម្លាំងដៃរបស់ខ្លួន។
ព្រះធ្វើឲ្យមនុស្សក្រ ហើយធ្វើឲ្យមានក៏បាន ព្រះអង្គជាអ្នកបន្ទាប ហើយព្រះអង្គក៏ជាអ្នកលើកឡើងដែរ។
តែដាវីឌប្រកែកថា៖ «បងប្អូនអើយ កុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយ ដ្បិតព្រះអង្គបានការពារយើង ហើយប្រគល់ពួកអ្នកដែលបានញាំញីយើង មកក្នុងកណ្ដាប់ដៃយើងហើយ