ឯអស់ទាំងបញ្ញត្តិ និងវិន័យ ហើយច្បាប់ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលព្រះអង្គបានកត់ទុកឲ្យអ្នករាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ
ចោទិយកថា 4:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះគឺជាក្រឹត្យវិន័យដែលម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល អាល់គីតាប នេះជាហ៊ូកុំដែលម៉ូសាបានប្រគល់ឲ្យជនជាតិអ៊ីស្រអែល។ |
ឯអស់ទាំងបញ្ញត្តិ និងវិន័យ ហើយច្បាប់ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលព្រះអង្គបានកត់ទុកឲ្យអ្នករាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ
នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នៅភ្នំស៊ីណាយ សម្រាប់ពួកកូនចៅអ៊ីស្រាអែល។:៚
ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
នេះហើយជាបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ដល់កូនចៅអ៊ីស្រាអែល ដោយសារលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។:៚
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
នៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុកម៉ូអាប់ លោកម៉ូសេចាប់ផ្ដើមពន្យល់ក្រឹត្យវិន័យនេះ ដោយពាក្យថា៖
"ត្រូវបណ្ដាសាហើយ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងពាក្យក្នុងក្រឹត្យវិន័យនេះ ហើយមិនប្រតិបត្តិតាម"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"»។
ត្រូវចារឹកអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះនៅលើថ្មនោះ នៅពេលអ្នកឆ្លងចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នកបានសន្យានឹងអ្នក។
ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។
នេះហើយជាបន្ទាល់ ជាច្បាប់ និងជាបញ្ញត្តិទាំងប៉ុន្មាន ដែលលោកម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅពេលគេចេញពីស្រុកអេស៊ីព្ទ
រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលប្រជាជនអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុករបស់គេ នៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងអស់នៅខាងកើតនោះ