ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា អ្នករាល់គ្នាបានឃើញដោយខ្លួនឯងហើយថា យើងបាននិយាយជាមួយអ្នករាល់គ្នាពីស្ថានសួគ៌មក។
ចោទិយកថា 4:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើដែលមានសាសន៍ណាឮព្រះសូរសៀងព្រះទ្រង់មានព្រះបន្ទូលពីកណ្ដាលភ្លើងមក ដូចជាអ្នកបានឮ ហើយនៅរស់ឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើដែលមានសាសន៍ណាឮព្រះសៀងនៃព្រះ ដែលទ្រង់មានបន្ទូលពីកណ្តាលភ្លើងមក ដូចជាឯងបានឮ ហើយបានរស់នៅឬទេ អាល់គីតាប តើមានជាតិសាសន៍មួយណាធ្លាប់បានឮអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង ដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា អ្នករាល់គ្នាបានឃើញដោយខ្លួនឯងហើយថា យើងបាននិយាយជាមួយអ្នករាល់គ្នាពីស្ថានសួគ៌មក។
ព្រះ មិនបានប្រហារពួកមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលទាំងនោះទេ គេបានឃើញព្រះ ហើយគេនាំគ្នាបរិភោគអាហារ។
ព្រះអង្គមានព្រះបន្ទូលថា៖ «តែអ្នកមិនអាចឃើញមុខយើងបានឡើយ ដ្បិតគ្មានអ្នកណាម្នាក់ឃើញយើង ហើយនៅមានជីវិតរស់បានទេ»។
ព្រះអង្គធ្វើឲ្យអ្នកឮព្រះសូរសៀងព្រះអង្គពីលើមេឃ ដើម្បីអប់រំអ្នក។ នៅលើផែនដី ព្រះអង្គឲ្យអ្នកបានឃើញភ្លើងដ៏ធំរបស់ព្រះអង្គ ហើយអ្នកបានឮព្រះបន្ទូលរបស់ព្រះអង្គចេញពីកណ្ដាលភ្លើងនោះមក។
«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។
ហើយពោលថា "មើល៍ ព្រះយេហូវ៉ាជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គ ហើយយើងខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើងមក។ នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលជាមួយមនុស្ស ហើយមនុស្សនៅមានជីវិត។
ដ្បិតតើមានអ្នកឯណាក្នុងបណ្ដាអស់ទាំងមនុស្ស ដែលឮព្រះសូរសៀងនៃព្រះដ៏មានព្រះជន្មរស់ មានព្រះបន្ទូលពីក្នុងភ្លើងមក ដូចយើងខ្ញុំបានឮនេះ ហើយនៅរស់ដូច្នេះ?
ព្រះយេហូវ៉ាបានប្រទានបន្ទះថ្មទាំងពីរផ្ទាំងមកខ្ញុំ ដែលសរសេរដោយអង្គុលីរបស់ព្រះ ហើយនៅលើថ្មទាំងពីរនោះ មានអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅលើភ្នំពីក្នុងភ្លើង នាថ្ងៃជួបប្រជុំគ្នានោះ។
កាលគេឌានដឹងថា ជាទេវតារបស់ព្រះយេហូវ៉ា លោកក៏ពោលថា៖ «វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះយេហូវ៉ានៅប្រទល់មុខ»។