លោកដាក់ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងឲ្យដើរមុខគេ បន្ទាប់មក នាងលេអា និងកូនរបស់នាង រួចនាងរ៉ាជែល និងយ៉ូសែប ដើរក្រោយគេបង្អស់។
ចោទិយកថា 34:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុកណែបថាលីទាំងមូល ស្រុកអេប្រាអិម និងម៉ាណាសេ ស្រុកយូដាទាំងមូល រហូតដល់សមុទ្រខាងលិច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយស្រុកណែបថាលី ស្រុកអេប្រាអិម នឹងស្រុកម៉ាន៉ាសេ ហើយនឹងស្រុកយូដាទាំងអស់ រហូតដល់សមុទ្រខាងលិច អាល់គីតាប ទឹកដីណែបថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណាសេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌីទែរ៉ាណេ |
លោកដាក់ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងឲ្យដើរមុខគេ បន្ទាប់មក នាងលេអា និងកូនរបស់នាង រួចនាងរ៉ាជែល និងយ៉ូសែប ដើរក្រោយគេបង្អស់។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
គ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាដាក់បាតជើងជាន់ នោះនឹងបានជារបស់អ្នក។ ដែនដីរបស់អ្នកនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន និងពីទន្លេ គឺទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច។
ឯព្រំប្រទល់ខាងលិច គឺសមុទ្រធំ និងឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់ពួកកូនចៅយូដា តាមពូជអំបូររបស់គេ។