នេះហើយជាឈ្មោះរបស់មនុស្សដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយលោកម៉ូសេបានប្ដូរឈ្មោះហូសេ ជាកូនរបស់នុន ថាយ៉ូស្វេ។
ចោទិយកថា 32:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន បានចូលមក ហើយសូត្រអស់ទាំងព្រះបន្ទូលទាំងប៉ុន្មាននៃបទចម្រៀងនេះ ឲ្យប្រជាជនទាំងអស់បានស្តាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកព្រះបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេ ព្រមទាំងយ៉ូស្វេ ជាកូននុន ក៏មកប្រាប់អស់ទាំងពាក្យរបស់ទំនុកនេះ ដល់បណ្តាជនទាំងអស់គ្នា ឲ្យបានស្តាប់ អាល់គីតាប ម៉ូសា និងយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។ |
នេះហើយជាឈ្មោះរបស់មនុស្សដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយលោកម៉ូសេបានប្ដូរឈ្មោះហូសេ ជាកូនរបស់នុន ថាយ៉ូស្វេ។
នៅថ្ងៃនោះ លោកម៉ូសេបានសរសេរបទចម្រៀងនេះ ហើយបានបង្ហាត់បង្រៀនដល់ពួកកូនចៅអ៊ីស្រាអែល។
បន្ទាប់មក លោកម៉ូសេសូត្រពាក្យនៅក្នុងបទចម្រៀងនេះ ឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលស្ដាប់រហូតដល់ចប់។