មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
ចោទិយកថា 31:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះយេហូវ៉ាហើយដែលយាងនាំមុខអ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ។ កុំខ្លាច ឬស្រយុតចិត្តឲ្យសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ។ អាល់គីតាប អុលឡោះតាអាឡាផ្ទាល់នឹងនៅមុខអ្នក ទ្រង់នៅជាមួយអ្នក ហើយទ្រង់មិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះកុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។ |
មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកយើង ដោយកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើង ដូចជាដាវីឌ ជាអ្នកបម្រើយើងដែរ នោះយើងនឹងនៅជាមួយឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាយើងបានតាំងឲ្យដាវីឌដែរ យើងនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង
ហើយយើងនឹងស្ថិតនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលប្រជារាស្ត្ររបស់យើងឡើយ»។
សូមព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា បានគង់ជាមួយយើង ដូចជាព្រះអង្គបានគង់ជាមួយបុព្វបុរសយើងដែរ សូមកុំឲ្យព្រះអង្គលះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
យ៉ាងនោះ ឯងនឹងបានចម្រើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ និងបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែល ចូរឲ្យឯងមានកម្លាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំខ្លាច ឬរសាយចិត្តឡើយ។
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនជាបុត្រាថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃយើង ព្រះអង្គគង់នៅជាមួយឯង ព្រះអង្គមិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់ធ្វើព្រះវិហាររបស់ព្រះយេហូវ៉ានេះបានសម្រេច។
ដ្បិតព្រះយេហូវ៉ានឹងមិនបោះបង់ចោល ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គនឹងមិនបោះបង់មត៌ករបស់ព្រះអង្គ ចោលជាដាច់ខាត
ពេលប្រជាជនឃើញថា លោកម៉ូសេក្រចុះមកពីលើភ្នំវិញ ពួកគេប្រមូលគ្នាមកជួបលោកអើរ៉ុន ហើយពោលថា៖ «សូមលោកឆ្លាក់ធ្វើព្រះឲ្យយើងខ្ញុំ ដើម្បីនាំមុខយើងខ្ញុំ ដ្បិតលោកម៉ូសេជាអ្នកដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងខ្ញុំមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។
យើងនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា យើងនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ យើងនឹងដាក់សេចក្ដីកោតខ្លាចដល់យើងក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីយើង។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
«ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយឃើញសេះ ឃើញរទេះ និងទ័ពច្រើនជាងខ្លួន មិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ព្រះអង្គគង់នៅជាមួយអ្នក។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងយាងនាំមុខអ្នក។ ព្រះអង្គនឹងបំផ្លាញសាសន៍ទាំងនេះចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុកទាំងនេះ។ លោកយ៉ូស្វេនឹងនាំមុខអ្នកឆ្លងទៅ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនបំផ្លាញអ្នកដែរ ហើយមិនភ្លេចសេចក្ដីសញ្ញាជាមួយបុព្វបុរសរបស់អ្នក ដែលព្រះអង្គបានស្បថនឹងគេឡើយ។
ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនាំមុខអ្នកឆ្លងទៅ ព្រះអង្គដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញគេ ហើយបង្ក្រាបគេនៅមុខអ្នក ដើម្បីឲ្យអ្នកអាចបណ្តេញគេបាន ហើយបំផ្លាញគេយ៉ាងឆាប់រហ័ស ដូចព្រះយេហូវ៉ាបានសន្យានឹងអ្នក ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។
តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
ដ្បិតព្រះយេហូវ៉ាមិនបោះបង់ចោលប្រជារាស្ត្រព្រះអង្គឡើយ ដោយព្រោះព្រះអង្គយល់ដល់ព្រះនាមព្រះអង្គដ៏ជាធំ ព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។