ចោទិយកថា 30:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងនាំអ្នកមកក្នុងស្រុកដែលបុព្វបុរសអ្នកបានចាប់យក ហើយអ្នកនឹងចាប់យកស្រុកនោះវិញ។ ព្រះអង្គនឹងប្រោសសេចក្ដីល្អដល់អ្នក ហើយនឹងចម្រើនអ្នកឲ្យមានគ្នាច្រើន លើសជាងបុព្វបុរសរបស់អ្នកទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ព្រះអង្គប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងនាំឯងមកក្នុងស្រុកដែលពួកឰយុកោឯងបានចាប់យក ហើយឯងនឹងទទួលយកស្រុកនោះវិញ នោះទ្រង់នឹងប្រោសសេចក្ដីល្អដល់ឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាច្រើន លើសជាងពួកឰយុកោឯងទៅទៀត អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ទ្រង់ប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ |
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលយើងនឹងនាំប្រជារាស្ត្រយើង ជាពួកឈ្លើយ គឺពួកអ៊ីស្រាអែល និងពួកយូដា ត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងធ្វើឲ្យគេវិលទៅស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ ហើយគេនឹងបានស្រុកនោះជារបស់ខ្លួន។
ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។
យើងនឹងធ្វើឲ្យទាំងមនុស្ស និងសត្វបានចម្រើនឡើងនៅក្នុងអ្នក គេនឹងចម្រើនឡើង ហើយសាយគ្រាយចេញទៅ យើងនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងអ្នកដូចពីដើម ហើយប្រព្រឹត្តនឹងអ្នកដោយល្អជាងជាន់ដើមទៅទៀត នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មួយទៀត យើងនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរយើងពីដំណើរនោះ ដើម្បីឲ្យយើងបានសម្រេចការនោះដល់គេ គឺយើងនឹងឲ្យគេចម្រើនគ្នាជាច្រើនដូចជាហ្វូងចៀម។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ហូបាប់ ជាកូនរបស់រេហួល សាសន៍ម៉ាឌាន ដែលត្រូវជាឪពុកក្មេកលោកម៉ូសេថា៖ «ពួកយើងធ្វើដំណើរឆ្ពោះទៅកន្លែងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "យើងនឹងឲ្យស្រុកនេះដល់អ្នករាល់គ្នា"។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងប្រព្រឹត្តចំពោះបងយ៉ាងល្អ ដ្បិតព្រះយេហូវ៉ាបានសន្យាយ៉ាងល្អដល់សាសន៍អ៊ីស្រាអែល»។
មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញ នៅក្នុងដៃរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាបានងាកពីសេចក្ដីក្រោធដ៏សហ័សចេញ ហើយសម្ដែងសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អ្នកវិញ ព្រមទាំងចម្រើនអ្នកឲ្យច្រើនឡើង ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នក
ព្រះអង្គនឹងស្រឡាញ់អ្នក ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យអ្នកមានគ្នាច្រើនឡើង ព្រះអង្គនឹងប្រទានពរផលដែលកើតពីពោះរបស់អ្នក និងផលពីដីរបស់អ្នក គឺជាស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់អ្នក នៅក្នុងស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឲ្យអ្នក។