ពេលនោះ ពួកអ៊ីស្រាអែលបានសច្ចាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់សាសន៍នោះមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងរបស់គេឲ្យអស់រលីង»។
ចោទិយកថា 3:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកយើងបានកម្ទេចទីក្រុងទាំងនោះអស់រលីង ដូចបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចក្រុងហែសបូនដែរ គឺបានកម្ទេចទីក្រុងទាំងអស់ ព្រមទាំងមនុស្ស ទាំងប្រុសទាំងស្រី និងកូនក្មេងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងកម្ទេចពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ដូចពួកយើងបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចក្រុងហែសបូនដែរ គឺពួកយើងកម្ទេចអ្នកក្រុងទាំងនោះ ទាំងប្រុស ទាំងស្រី និងកូនក្មេង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី នឹងកូនក្មេងផង អាល់គីតាប ពួកយើងកំទេចពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា ដូចពួកយើងបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចក្រុងហែសបូនដែរ គឺពួកយើងកំទេចអ្នកក្រុងទាំងនោះ ទាំងប្រុស ទាំងស្រី និងកូនក្មេង ជូនផ្តាច់ដល់អុលឡោះតាអាឡា |
ពេលនោះ ពួកអ៊ីស្រាអែលបានសច្ចាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់សាសន៍នោះមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងរបស់គេឲ្យអស់រលីង»។
គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
"ចូរក្រោកឡើង ធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ។ មើល៍ យើងបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្ដាប់ដៃអ្នកហើយ ចូរចាប់ផ្ដើមចាប់យកស្រុកនោះ ហើយច្បាំងនឹងគេចុះ។
នៅគ្រានោះ យើងបានចាប់យកអស់ទាំងទីក្រុងរបស់ស្ដេច ហើយយើងបានកម្ទេចអស់ទាំងទីក្រុង មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេង ឥតទុកអ្នកណាម្នាក់ឲ្យនៅសល់ឡើយ។
អ្នករាល់គ្នាមិនបានបរិភោគនំបុ័ង ឬផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាសោះ ដើម្បីឲ្យបានដឹងថា យើងនេះជាព្រះយេហូវ៉ាជាព្រះរបស់អ្នក
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្ដេចនោះមកក្នុងកណ្ដាប់ដៃអ្នក រួមទាំងប្រជាជន និងស្រុករបស់គេផង។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ"។
ទីក្រុងទាំងអស់នោះសុទ្ធតែមានកំផែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ ភូមិជាច្រើនគ្មានកំផែងទេ។
ពួកកូនចៅអ៊ីស្រាអែលបានរឹបអូសយកអ្វីៗទាំងអស់ ដែលនៅក្នុងក្រុងទាំងនោះ និងហ្វូងសត្វ ទុកជាជ័យភណ្ឌសម្រាប់ខ្លួនគេ តែឯមនុស្សទាំងប៉ុន្មាន ពួកគេបានប្រហារដោយមុខដាវវិញ រហូតទាល់តែបានបំផ្លាញអស់ ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ។