ចោទិយកថា 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្ដេចនោះមកក្នុងកណ្ដាប់ដៃអ្នក រួមទាំងប្រជាជន និងស្រុករបស់គេផង។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “កុំភ័យខ្លាចគេឡើយ យើងប្រគល់ស្ដេចនោះ កងទ័ពទាំងមូល និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចអុក ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដែលរស់នៅក្រុងហែសបូនដែរ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន នឹងស្រុករបស់គេផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ សូមមើលជំពូកអាល់គីតាប2 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា “កុំភ័យខ្លាចគេឡើយ យើងប្រគល់ស្តេចនោះ កងទ័ពទាំងមូល និងស្រុករបស់គេ មកក្នុងកណ្តាប់ដៃរបស់អ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្តេចអុក ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ដែលរស់នៅក្រុង ហែសបូនដែរ”។ សូមមើលជំពូក |
អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ គ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ព្រោះព្រះយេហូវ៉ាគង់នៅជាមួយអ្នករាល់គ្នាហើយ»។
ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្តេចនេះមកក្នុងកណ្ដាប់ដៃអ្នកហើយ ព្រមទាំងមនុស្ស និងស្រុកទាំងមូលរបស់ស្ដេចទៀតផង។ អ្នកត្រូវប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះចុះ»។