បន្ទាប់មក ព្រះបាទដាវីឌហៅសាឡូម៉ូន ជាបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ចោទិយកថា 3:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ត្រូវបង្គាប់យ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងគាត់វិញ ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខប្រជាជននេះ ហើយចែកស្រុកដែលអ្នកនឹងមើលឃើញនោះ ទុកជាមត៌ករបស់គេ" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរចេញបញ្ជាទៅយ៉ូស្វេ ចូរលើកទឹកចិត្តគេឲ្យក្លាហាន ដ្បិតយ៉ូស្វេនឹងនាំមុខប្រជាជនឆ្លងកាត់ទន្លេយ័រដាន់ ហើយចែកទឹកដីដែលអ្នកមើលឃើញនេះ ឲ្យពួកគេទុកជាកេរមត៌ក”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យបង្គាប់យ៉ូស្វេវិញ ព្រមទាំងកំឡាចិត្តគាត់ ហើយចំរើនកំឡាំងដល់គាត់ផង ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខបណ្តាជនទាំងនេះទៅ ឲ្យគេបានទទួលស្រុក ដែលឯងនឹងមើលឃើញនោះ ទុកជាមរដករបស់គេ អាល់គីតាប ចូរចេញបញ្ជាទៅយ៉ូស្វេ ចូរលើកទឹកចិត្តគេឲ្យក្លាហាន ដ្បិតយ៉ូស្វេនឹងនាំមុខប្រជាជនឆ្លងកាត់ទន្លេយ័រដាន់ ហើយចែកទឹកដីដែលអ្នកមើលឃើញនេះ ឲ្យពួកគេទុកជាកេរមត៌ក”។ |
បន្ទាប់មក ព្រះបាទដាវីឌហៅសាឡូម៉ូន ជាបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនជាបុត្រាថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃយើង ព្រះអង្គគង់នៅជាមួយឯង ព្រះអង្គមិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់ធ្វើព្រះវិហាររបស់ព្រះយេហូវ៉ានេះបានសម្រេច។
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
បុព្វបុរសរបស់យើងក៏ទទួលរោងនោះតៗមក ហើយបាននាំយកមកជាមួយលោកយ៉ូស្វេ ពេលគេចាប់យកទឹកដីពីសាសន៍នានា ដែលព្រះបានបណ្តេញចេញពីមុខបុព្វបុរសរបស់យើង។ រោងនោះ នៅរហូតដល់ជំនាន់ព្រះបាទដាវីឌ
ព្រះយេហូវ៉ាក៏ខ្ញាល់នឹងខ្ញុំដែរ ដោយព្រោះអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា "អ្នកក៏មិនត្រូវចូលទៅក្នុងស្រុកនោះដែរ។
យ៉ូស្វេជាកូនរបស់នុន ដែលឈរនៅមុខអ្នក នឹងចូលទៅក្នុងស្រុកនោះ។ ចូរលើកទឹកចិត្តគាត់ ដ្បិតគាត់នឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលបានស្រុកនោះជាមត៌ក។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងយាងនាំមុខអ្នក។ ព្រះអង្គនឹងបំផ្លាញសាសន៍ទាំងនេះចេញពីមុខអ្នក ហើយអ្នកនឹងចាប់យកស្រុកទាំងនេះ។ លោកយ៉ូស្វេនឹងនាំមុខអ្នកឆ្លងទៅ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល។
លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខសាសន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកត្រូវទៅជាមួយប្រជាជននេះ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់គេថា នឹងឲ្យដល់គេ។ អ្នកត្រូវឲ្យគេចាប់យកស្រុកនោះ ទុកជាមត៌ក។
ដ្បិត ប្រសិនបើលោកយ៉ូស្វេបានឲ្យគេសម្រាកមែន នោះព្រះមិនមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។
«ម៉ូសេ ជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរក្រោកឡើង ហើយនាំប្រជាជនទាំងនេះឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យគេ គឺដល់ប្រជាជនអ៊ីស្រាអែល។