យើងខ្ញុំនឹងមិនវិលត្រឡប់មកផ្ទះរបស់យើងខ្ញុំវិញឡើយ រហូតទាល់តែកូនចៅអ៊ីស្រាអែលទាំងអស់យកបានមត៌ករបស់គេរៀងៗខ្លួន។
ចោទិយកថា 3:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យពួកបងប្អូនរបស់អ្នករាល់គ្នាបានសម្រាក ដូចអ្នករាល់គ្នាដែរ ហើយគេកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ឲ្យគេនៅខាងលិចទន្លេយ័រដាន់ ពេលនោះ ទើបអ្នករាល់គ្នាអាចត្រឡប់ទៅកាន់ស្រុកដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នា បានសម្រាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ឲ្យពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះ ទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាល់តែព្រះយេហូវ៉ាទ្រង់បានឲ្យពួកបងប្អូនឯង បានសេចក្ដីសំរាកដូចជាឯងដែរ ព្រមទាំងចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យគេនៅខាងនាយទន្លេយ័រដាន់ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកជាកេរ្តិ៍អាករឯងរៀងខ្លួន ដែលអញបានឲ្យដល់ឯងរាល់គ្នាចុះ អាល់គីតាប ពេលណាអុលឡោះតាអាឡាប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នា បានសម្រាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រគល់ឲ្យពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ”។ |
យើងខ្ញុំនឹងមិនវិលត្រឡប់មកផ្ទះរបស់យើងខ្ញុំវិញឡើយ រហូតទាល់តែកូនចៅអ៊ីស្រាអែលទាំងអស់យកបានមត៌ករបស់គេរៀងៗខ្លួន។
ហើយក្រោយពីបានបង្រ្កាបស្រុកនោះនៅចំពោះព្រះយេហូវ៉ា នោះអ្នករាល់គ្នានឹងត្រឡប់មកវិញ ហើយរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាបានសន្យាចំពោះព្រះយេហូវ៉ា និងចំពោះសាសន៍អ៊ីស្រាអែល ឯស្រុកនេះនឹងបានជាកេរអាកររបស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ា។
ដ្បិតអ្នករាល់គ្នាមិនទាន់បានចូលដល់សេចក្ដីសម្រាក និងទឹកដីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យជាមត៌កនៅឡើយទេ។
នៅវេលានោះ ខ្ញុំបានបង្គាប់យ៉ូស្វេថា "ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើចំពោះស្តេចទាំងពីរនេះហើយ ព្រះយេហូវ៉ាក៏នឹងធ្វើចំពោះទាំងនគរទាំងប៉ុន្មានដែលអ្នកនឹងឆ្លងចូលទៅយ៉ាងនោះដែរ។
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។
ហើយមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបានកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ា បានបង្គាប់ដល់អ្នករាល់គ្នាហើយ ក៏បានស្តាប់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នាដែរ។
ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានស្រាកស្រាន្ត ដូចព្រះអង្គបានសន្យានឹងគេហើយ។ ដូច្នេះ ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នា នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយខាងនាយទន្លេយ័រដាន់ចុះ។
លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅលំនៅរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនទៅជាមួយផង។ ចូរចែកជ័យភណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ដល់ពួកបងប្អូនរបស់អ្នករាល់គ្នាចុះ»។
ដូច្នេះ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែលនៅស៊ីឡូរ ក្នុងស្រុកកាណាន វិលទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ តាមបង្គាប់ព្រះយេហូវ៉ា តាមរយៈលោកម៉ូសេ។