Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​លំនៅ​របស់​អ្នករាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក និង​សម្លៀក​បំពាក់​យ៉ាង​ច្រើន​ទៅ​ជាមួយ​ផង។ ចូរ​ចែក​ជ័យ‌ភណ្ឌដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដល់​ពួក​បង​ប្អូនរបស់​អ្នក​រាល់​គ្នា​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀក‌បំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជយ‌ភណ្ឌ​ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ឲ្យ​ឯង​រាល់​គ្នា​បាន​វិល​ទៅ​ឯ​លំនៅ​ឯង​ចុះ ដោយ​នាំ​យក​របស់​ទ្រព្យ​ជា​ច្រើន នឹង​ហ្វូង​សត្វ​យ៉ាង​សន្ធឹក ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក នឹង​សំលៀក‌បំពាក់​ជា​ច្រើន​ផង ចូរ​ចែក​របឹប​របស់​ពួក​ខ្មាំង​សត្រូវ​ដល់​ពួក​បង​ប្អូន​ឯង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀក‌បំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​រស់​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើរ‌ប្រាត រហូត​ដល់​មាត់​ទី​រហោ‌ស្ថាន ព្រោះ​ហ្វូង​សត្វ​របស់​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​តាំង​រាជ្យ​ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យេ‌ហូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ្យ‌ទ្រព្យ និង​កិត្តិ‌យស​ជា​បរិបូរ។


ព្រះបាទ​ហេ‌សេ‌គា​មាន​‌ទ្រព្យ​សម្បត្តិ និង​កិត្តិ​យស​យ៉ាង​ល្បីល្បាញ ស្ដេច​បាន​ធ្វើ​ឃ្លាំង​សម្រាប់​ដាក់​ប្រាក់ មាស ត្បូង​មាន​តម្លៃ គ្រឿង​ក្រអូប និង​ខែល ហើយ​គ្រឿង​ប្រដាប់​ល្អ​គ្រប់​មុខ


ពួក​ស្តេច​កង‌ទ័ព​រត់​គេច គេ​រត់​គេច​ទៅ! ស្ត្រីៗ​ដែល​នៅ​ផ្ទះ​នាំ​គ្នា​ចែក​ជ័យ‌ភណ្ឌ។


មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។


ហើយ​បែង​ចែក​ជ័យ‌ភណ្ឌ​ជា​ពីរ​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ក្រុម​ជំនុំ​ទាំង​អស់។


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។


លោក​បាន​រាប់​ពាក្យ​ត្មះ​តិះ​ដៀល​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ថា​ជា​សម្បត្តិ​ដែល​ប្រសើរ​ជាង​ទ្រព្យ‌សម្បិត្ត​ដ៏​វិសេស​នៅ​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ដ្បិត​លោក​សម្លឹង​ទៅ​ឯ​រង្វាន់​ដែល​នៅ​ខាង​មុខ។


ពេល​គាត់​បាន​នាំ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត​កព្ឆោង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលី‌ស្ទីន និង​ស្រុក​យូដា​នោះ។


តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម