លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។
ចោទិយកថា 28:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងវាយអ្នកដោយជំងឺរីងរៃ ជំងឺគ្រុនក្ដៅ កើតពិស ក្តៅខ្លួនដូចភ្លើង និងកើតមានការរាំងស្ងួត ស្រូវស្កក ហើយក្រាស៊ី។ សេចក្ដីវេទនាទាំងនេះនឹងដេញតាមអ្នក រហូតទាល់តែអ្នកវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ នឹងគ្រុនរងា ហើយដោយកើតហើមពិស នឹងក្តៅខ្លួនដូចភ្លើង ដោយដាវ នឹងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ អាល់គីតាប អុលឡោះតាអាឡានឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្តៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ |
លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។
បើកាលណាកើតមានគ្រោះទុរ្ភិក្សនៅក្នុងស្រុក ឬបើមានជំងឺរាតត្បាត ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើខ្មាំងសត្រូវឡោមព័ទ្ធគេនៅក្នុងស្រុក តាមទ្វាក្រុងនានារបស់គេ ឬកើតមានគ្រោះកាចណា ឬជំងឺណាក៏ដោយ
បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយមកក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ
កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។
គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។
នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងដូច្នេះ គឺនឹងតម្រូវសេចក្ដីស្ញែងខ្លាចមកលើអ្នករាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនាំឲ្យមានចិត្តវេទនា អ្នករាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ។
យើងបានវាយអ្នករាល់គ្នាដោយស្រូវស្កក ហើយក្រាស៊ី សួនដំណាំជាច្រើន និងចម្ការទំពាំងបាយជូរ ព្រមទាំងដើមល្វា និងដើមអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបំផ្លាញអស់ដែរ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រម វិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យើងក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង"»។
គឺយើងបានវាយការដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយក្រាស៊ី ព្រមទាំងមានធ្លាក់ព្រឹលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯយើងវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ? ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ យើងនឹងផ្តល់ពរដល់អ្នកវិញ»។
ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ
គេនឹងត្រូវរីងរៃទៅដោយសារឃ្លាន ហើយរោយរៀវទៅដោយអំណាចក្តៅ និងសេចក្ដីហិនវិនាសដ៏ជូរចត់ យើងនឹងចាត់សត្វព្រៃទៅខាំគេ ព្រមទាំងសត្វលូនវារនៅដីឲ្យទៅចឹកផង។
នោះខ្ញុំយកស្ថានសួគ៌ និងផែនដីធ្វើបន្ទាល់ទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសអស់ពីស្រុកដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ទៅកាន់កាប់នោះ យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចរស់នៅក្នុងស្រុកនោះយូរអង្វែងឡើយ គឺនឹងត្រូវវិនាសសូន្យទៅ។