ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 27:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​ទាំង​នេះ​ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ដាក់​បណ្ដា‌សា គឺ​ពួក​រូបេន ពួក​កាដ ពួក​អេស៊ើរ ពួក​សាប់‌យូ‌ឡូន ពួក​ដាន់ និង​ពួក​ណែប‌ថាលី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេ‌ស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែប‌ថាលី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​នេះ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​នឹង​ដាក់​បណ្តាសា​វិញ គឺ​ពួក​រូបេន​១ ពួក​កាឌ់​១ ពួក​អេស៊ើរ​១ ពួក​សាប់‌យូល៉ូន​១ ពួក​ដាន់​១ នឹង​ពួក​ណែប‌ថាលី​១។

សូមមើលជំពូក

អាល់គីតាប

រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែបថា‌លី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្តាសា»។

សូមមើលជំពូក



ចោទិយ‌កថា 27:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​លេអា​ក៏​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "រូបេន" ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​ប្រាកដ​ជា​នឹង​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។


ពេលនោះ នាងលេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រោស​ប្រទាន​អំណោយ‌ដ៏​ល្អ​មក​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​នឹង​លើកមុខ ខ្ញុំ ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​ប្រាំមួយ​នាក់​ឲ្យ​គាត់»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សាប់‌យូឡូន"។


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម និង​បណ្ដា‌សា​ពី​លើ​ភ្នំ​អេបាល។


«កាល​ណា​អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​រួច​ហើយ ពួក​ទាំង​នេះត្រូវ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម ដើម្បី​ឲ្យ​ពរ​ដល់​ប្រជា‌ជន គឺ​ពួក​ស៊ីម្មាន ពួក​លេវី ពួក​យូដា ពួក​អ៊ីសាខារ ពួក​យ៉ូសែប និង​ពួក​បេនយ៉ាមីន។


បន្ទាប់​មក ពួក​លេវី​ត្រូវ​ប្រកាស​ឲ្យ​ខ្លាំងៗ ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា


ពេល​ណា​អ្នក​រាល់​គ្នា​បាន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​រួច​ហើយ ត្រូវ​រៀប​ថ្មទាំង​នោះ​ឡើង នៅ​លើ​ភ្នំ​អេបាល តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ រួច​យក​បាយអ​បូកលើ​ថ្ម​នោះ។


ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ ទាំង​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​ចាស់​ទុំ ពួកនាយក និង​ពួក​ចៅ‌ក្រម នាំគ្នា​ឈរ​សង​ខាង​ហិប នៅ​មុខ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពួក​គេ​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរិស៊ីម ពាក់​កណ្ដាល​ទៀត​ឈរ​ខាង​ភ្នំ​អេបាល ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពីដំបូង ដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​អ៊ីស្រា‌អែល។