Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 27:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក ពួក​លេវី​ត្រូវ​ប្រកាស​ឲ្យ​ខ្លាំងៗ ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ចាប់​ផ្តើម​បន្លឺ​ឡើង ដោយ​ពាក្យ​ជា​ខ្លាំង ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា___

សូមមើលជំពូក ចម្លង

អាល់គីតាប

14 «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 27:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រា‌អែល​ទាំង​មូល​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហើយ​បាន​ងាក​បែរ មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា និង​សម្បថ​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។


ឯ​ពួក​ទាំង​នេះ​ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ដាក់​បណ្ដា‌សា គឺ​ពួក​រូបេន ពួក​កាដ ពួក​អេស៊ើរ ពួក​សាប់‌យូ‌ឡូន ពួក​ដាន់ និង​ពួក​ណែប‌ថាលី។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។


ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ ទាំង​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​ចាស់​ទុំ ពួកនាយក និង​ពួក​ចៅ‌ក្រម នាំគ្នា​ឈរ​សង​ខាង​ហិប នៅ​មុខ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពួក​គេ​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរិស៊ីម ពាក់​កណ្ដាល​ទៀត​ឈរ​ខាង​ភ្នំ​អេបាល ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពីដំបូង ដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​អ៊ីស្រា‌អែល។


បន្ទាប់​មក លោក​អាន​ព្រះ​បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ គឺ​មាន​ទាំង​ព្រះ‌ពរ ទាំង​បណ្ដា‌សា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម