Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 27:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេ‌ស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែប‌ថាលី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​ពួក​ទាំង​នេះ​ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ដាក់​បណ្ដា‌សា គឺ​ពួក​រូបេន ពួក​កាដ ពួក​អេស៊ើរ ពួក​សាប់‌យូ‌ឡូន ពួក​ដាន់ និង​ពួក​ណែប‌ថាលី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ពួក​នេះ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​នឹង​ដាក់​បណ្តាសា​វិញ គឺ​ពួក​រូបេន​១ ពួក​កាឌ់​១ ពួក​អេស៊ើរ​១ ពួក​សាប់‌យូល៉ូន​១ ពួក​ដាន់​១ នឹង​ពួក​ណែប‌ថាលី​១។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែបថា‌លី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្តាសា»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 27:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ទត​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។


លោក​ស្រី​លេអា​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​អំណោយ​ដ៏​ល្អ​មួយ​មក​ឲ្យ​ខ្ញុំ លើក​នេះ ប្ដី​របស់​ខ្ញុំ​មុខ​ជា​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​មិន​ខាន ដ្បិត​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​ប្រាំ​មួយ​នាក់​ជូន​គាត់»។ គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា“សាប់យូ‌ឡូន”។


ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ព្រះ‌ពរ​នៅ​លើ​ភ្នំ​កេរិ‌ស៊ីម និង​បណ្ដាសា​នៅ​លើ​ភ្នំ​អេបាល។


«កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ហើយ កុល‌សម្ព័ន្ធ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ យ៉ូសែប និង​បេន‌យ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការិ‌ស៊ីម ដើម្បី​ប្រកាស​អំពី​ព្រះ‌ពរ​ប្រាប់​ប្រជា‌ជន។


«ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:


ពេល​ណា​អ្នក​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ចូរ​បញ្ឈរ​ថ្ម​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​បញ្ឈរ​នោះ នៅ​លើ​ភ្នំ​អេបាល ហើយ​លាប​កំបោរ​ពណ៌​ស​ផង។


ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​បូជា‌ចារ្យ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​ចំនួន​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរី‌ស៊ីម ពាក់​កណ្ដាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម