ប្រសិនបើចៅហ្វាយនោះយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬច្បាប់ជាប្តី ចេញពីប្រពន្ធមុនសោះឡើយ។
ចោទិយកថា 24:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ពេលណាបុរសម្នាក់រៀបការជាមួយស្រ្ដីម្នាក់ ហើយក្រោយមកបែរជាមិនចូលចិត្តនាង ព្រោះគេឃើញសេចក្ដីណា ដែលមិនគប្បីនៅនឹងនាង នោះត្រូវធ្វើសំបុត្រលែងលះ ហើយប្រគល់ដល់ដៃរបស់នាង រួចឲ្យនាងចេញពីផ្ទះទៅចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលណាបុរសម្នាក់រៀបការជាមួយស្ត្រីម្នាក់ ហើយក្រោយមក គេឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ គេត្រូវធ្វើលិខិតលែងលះ ហើយប្រគល់លិខិតនោះឲ្យនាង រួចលែងឲ្យនាងទៅចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើបុរសណាយកប្រពន្ធរៀបការពេញច្បាប់ហើយ រួចមកបែរជាមិនចូលចិត្តវិញ ដោយបានឃើញសេចក្ដីណាដែលមិនគប្បីនៅនឹងនាង នោះត្រូវធ្វើសំបុត្រលះលែង ប្រគល់នៅដៃនាង ហើយឲ្យចេញពីផ្ទះទៅចុះ អាល់គីតាប «ពេលណាបុរសម្នាក់រៀបការជាមួយស្ត្រីម្នាក់ ហើយក្រោយមកគេឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ គេត្រូវធ្វើលិខិតលែងលះ ហើយប្រគល់លិខិតនោះឲ្យនាង រួចបើកឲ្យនាងទៅចុះ។ |
ប្រសិនបើចៅហ្វាយនោះយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬច្បាប់ជាប្តី ចេញពីប្រពន្ធមុនសោះឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «បើអ្នកណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នក ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ តើដែលត្រឡប់ទៅនៅជាមួយនាងនោះទៀតដែរឬ? តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬ? ឯអ្នកវិញ អ្នកបានផិតយើង ដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មករកយើងវិញចុះ។
យូដា បានឃើញថា ទោះបើយើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រមទាំងចេញសំបុត្រលែងលះដល់នាងហើយ ដោយព្រោះតែនាងផិតក្បត់ក៏ដោយ តែយូដា ជាប្អូន ដែលមានចិត្តក្បត់មិនបានកោតខ្លាចដែរ គឺបានទៅប្រព្រឹត្តអំពើផិតក្បត់ដូចគ្នា
ដ្បិតយើងស្អប់ការលះលែងគ្នាណាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល យើងក៏ស្អប់ទាំងអ្នកដែលឃ្លុំសម្លៀកបំពាក់ខ្លួន ដោយការច្រឡោតដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំប្រព្រឹត្តចិត្តក្បត់ឡើយ។
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ប្រសិនបើប្រពន្ធរបស់បុរសណាម្នាក់ក្បត់ចិត្ត មិនស្មោះត្រង់នឹងខ្លួន
ប៉ុន្តែ ប្រសិនបើស្ត្រីនោះមិនបានសៅហ្មងទេ គឺនាងស្អាតបរិសុទ្ធ នោះនាងនឹងបានរួច ហើយនឹងមានកូន។
យ៉ូសែប ប្តីរបស់នាងជាមនុស្សសុចរិត លោកមិនចង់ធ្វើឲ្យនាងអាម៉ាស់ឡើយ គឺលោកសម្រេចចិត្តថានឹងលែងនាងដោយសម្ងាត់វិញ។
អស់អ្នកណាដែលលែងប្រពន្ធ ទៅយកមួយទៀត នោះឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ ហើយអស់អ្នកណាដែលយកស្ត្រីប្តីលែង នោះក៏ឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ដែរ»។
«ប្រសិនបើបុរសម្នាក់មានប្រពន្ធពីរ តែគាត់ស្រឡាញ់មួយ ហើយមិនស្រឡាញ់មួយ ឯនាងទាំងពីរ ទាំងនាងដែលគាត់ស្រឡាញ់ ទាំងនាងដែលគាត់មិនស្រឡាញ់បានបង្កើតកូនឲ្យគាត់ដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនស្រឡាញ់
ហើយត្រូវពិន័យអ្នកនោះជាប្រាក់ មួយរយសេកែល ហើយប្រគល់ប្រាក់នោះទៅឪពុករបស់នាង ដោយព្រោះបានបង្ខូចកេរ្ដិ៍ឈ្មោះស្រ្ដីព្រហ្មចារីម្នាក់នៃសាសន៍អ៊ីស្រាអែល ហើយនាងនឹងនៅតែជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។
នោះបុរសដែលបានរួមដំណេកជាមួយនាង ត្រូវបង់ជាប្រាក់ហាសិបសេកែលឲ្យឪពុករបស់នាង រួចនាងនឹងទៅជាប្រពន្ធរបស់អ្នកនោះ ព្រោះអ្នកនោះបានរំលោភនាង គេគ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។
ក្រោយពីនាងបានចេញពីផ្ទះអ្នកនោះផុតហើយ នោះនាងអាចធ្វើជាប្រពន្ធរបស់ម្នាក់ទៀតបាន
ប្រសិនបើប្តីក្រោយនោះស្អប់នាង ហើយធ្វើសំបុត្រលែងលះប្រគល់ដល់ដៃរបស់នាង ឲ្យនាងចេញពីផ្ទះខ្លួនទៅដែរ ឬប្រសិនបើប្តីក្រោយដែលបានយកនាងធ្វើជាប្រពន្ធនោះស្លាប់ទៅ