ចោទិយកថា 24:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប្រសិនបើប្តីក្រោយនោះស្អប់នាង ហើយធ្វើសំបុត្រលែងលះប្រគល់ដល់ដៃរបស់នាង ឲ្យនាងចេញពីផ្ទះខ្លួនទៅដែរ ឬប្រសិនបើប្តីក្រោយដែលបានយកនាងធ្វើជាប្រពន្ធនោះស្លាប់ទៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងលះប្រគល់ឲ្យនាង ហើយឲ្យនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 រួចបើសិនជាប្ដីក្រោយនោះស្អប់នាង ហើយធ្វើសំបុត្រលះលែងប្រគល់នៅដៃនាង ឲ្យចេញពីផ្ទះខ្លួនទៅដែរ ឬបើប្ដីក្រោយដែលបានយកនាងធ្វើជាប្រពន្ធ នោះស្លាប់ទៅ សូមមើលជំពូកអាល់គីតាប3 ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែងប្រគល់ឲ្យនាង ហើយឲ្យនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ