Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 22:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហើយ​ត្រូវ​ពិន័យ​អ្នក​នោះ​ជា​ប្រាក់ មួយ​រយ​សេកែល ហើយ​ប្រគល់​ប្រាក់​នោះទៅ​ឪពុក​របស់​នាង ដោយ​ព្រោះ​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ស្រ្ដី​ព្រហ្មចារី​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នាង​នឹង​នៅ​តែ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​ត្រូវ​ពិន័យ​លក់​អ្នក​នោះ​១០០​រៀល ឲ្យ​ដល់​ឪពុក​នាង ដោយ​ព្រោះ​បាន​នាំ​បង្ខូច​ឈ្មោះ​នាង​ក្រមុំ​ម្នាក់​នៃ​សាសន៍​អ៊ីស្រាអែល រួច​នាង​នោះ​នឹង​នៅ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ពួក​អះលី‌ជំអះ​ត្រូវ​ពិន័យ​អ្នក​នោះ​ឲ្យ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ​នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 22:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មនុស្ស​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​ទទួល​ទោស តាម​បន្ទុក​ដែល​ប្តី​របស់​នាង​នឹង​ដាក់​បន្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​តាម​ដែល​ចៅ‌ក្រម​កំណត់​ឲ្យ។


ពេល​នោះ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​ចាប់​បុរស​នោះ​យក​ទៅ​វាយ​ផ្ចាល


ប៉ុន្ដែ ប្រសិន‌បើ​ការ​នោះ​ពិត​មែន ហើយ​រក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង​មិន​បាន


នោះ​បុរស​ដែល​បានរួម​ដំណេក​ជា‌មួយ​នាង ត្រូវ​បង់​ជា​ប្រាក់​ហាសិប​សេកែល​ឲ្យ​ឪពុក​របស់​នាង រួច​នាង​នឹង​ទៅ​ជា​ប្រពន្ធ​របស់​អ្នកនោះ ព្រោះ​អ្នក​នោះ​បាន​រំលោភ​នាង គេ​គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម