ក៏តាំងឲ្យមានរួមសង្វាស់ភេទដូចគ្នានៅក្នុងស្រុកដែរ គេប្រព្រឹត្តតាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។
ចោទិយកថា 23:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវឲ្យមានស្រីពេស្យា ណាមួយ ក្នុងចំណោមកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសពេស្យាណាមួយ នៅក្នុងចំណោមកូនប្រុសសាសន៍អ៊ីស្រាអែលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មិនត្រូវឲ្យមានស្រីពេស្យា ឬប្រុសពេស្យា ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យមានស្រីសំផឹងណាមួយក្នុងពួកកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសណាមួយធ្វើជាកូនជឹង នៅក្នុងពួកកូនប្រុសសាសន៍អ៊ីស្រាអែលដែរ អាល់គីតាប «មិនត្រូវឲ្យមានស្រីពេស្យា ឬប្រុសពេស្យា ក្នុងចំណោមកូនចៅអ៊ីស្រអែលឡើយ។ |
ក៏តាំងឲ្យមានរួមសង្វាស់ភេទដូចគ្នានៅក្នុងស្រុកដែរ គេប្រព្រឹត្តតាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។
ទ្រង់កម្ចាត់ពួករួមសង្វាស់ភេទដូចគ្នាពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើ ។
ឯសំណល់ពួករួមសង្វាស់ភេទដូចគ្នា ដែលនៅសល់ពីក្នុងរាជ្យអេសា ជាបិតា ទ្រង់ក៏បណ្តេញគេចេញពីស្រុក។
ទ្រង់បានបំផ្លាញកន្លែងរបស់ពួករួមសង្វាស់ភេទដូចគ្នា ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាកន្លែងដែលពួកស្រីៗត្បាញពិតាន សម្រាប់រូបព្រះអាសេរ៉ាដែរ។
គេស្លាប់ក្នុងវ័យក្មេង ហើយគេបាត់បង់ជីវិតក្នុងចំណោម ពួកប្រុសពេស្យាប្រចាំទីសក្ការៈ។
ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម
យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ ដ្បិតខ្លួនគេជាបុរស ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ ប្រជាជនដែលឥតគំនិតយោបល់បែបនេះ នឹងត្រូវវិនាសទៅ។
កុំឲ្យបង្ខូចកូនស្រីអ្នក ដោយធ្វើឲ្យទៅជាស្រីពេស្យាឡើយ ក្រែងស្រុកអ្នកទៅជាសហាយស្មន់គ្រប់គ្នា ហើយមានពេញដោយសេចក្ដីអាក្រក់ជួជាតិ។
តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា
នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
នោះបុរសដែលបានរួមដំណេកជាមួយនាង ត្រូវបង់ជាប្រាក់ហាសិបសេកែលឲ្យឪពុករបស់នាង រួចនាងនឹងទៅជាប្រពន្ធរបស់អ្នកនោះ ព្រោះអ្នកនោះបានរំលោភនាង គេគ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។
ពួកសហាយស្មន់ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកភូតកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗផ្សេងទៀត ផ្ទុយនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
កាលគេកំពុងតែធ្វើឲ្យចិត្តរបស់គេសប្បាយរីករាយ នោះមើល៍ មានមនុស្សពាលក្នុងក្រុងនោះមកព័ទ្ធផ្ទះ ហើយគោះទ្វារ ហៅលោកតាជាម្ចាស់ផ្ទះនោះថា៖ «ចូរនាំមនុស្សដែលបានចូលក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងបានស្គាល់វា»។