Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ត្រូវ​បើក​ឲ្យ​គេ​នៅ​ជា​មួយអ្នក ក្នុង​ចំណោម​អ្នក ក្នុង​ក្រុង​ណា​មួយ​ដែល​គេ​ជ្រើស‌រើស តាម​ដែល​គេ​ពេញ​ចិត្ត​ចុះ មិន​ត្រូវ​សង្កត់‌សង្កិន​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គេ​ត្រូវ​ស្នាក់​នៅ​ជា​មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស​រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះ‌ជាន់​គេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ត្រូវ​បើក​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង នៅ​កណ្តាល​ពួក​ឯង ក្នុង​ទី​ក្រុង​ណា​មួយ ដែល​អ្នក​នោះ​ជ្រើស‌រើស តាម​បំណង​ចិត្ត​ចុះ មិន​ត្រូវ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គេ​ត្រូវ​ស្នាក់​នៅ​ជា​មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស​រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះ​ជាន់​គេ​ឡើយ»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ធ្វើ​បាប​អ្នក​ប្រទេស​ក្រៅ ឬ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។


កុំ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ នៅ​ស្រុក​អេស៊ីព្ទ​ដែរ។


កុំ​ឲ្យ​កេង​យក​របស់​មនុស្ស​ក្រ ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ ក៏​កុំ​សង្កត់‌សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ


បើ​អ្នក​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្ត្រី​មេម៉ាយ ហើយ​មិន​កម្ចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ


កុំ​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ ពួក​កំព្រា ពួក​បរទេស ឬ​មនុស្ស​ទ័ល‌ក្រ​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណាម្នាក់ប្រព្រឹត្ត​អាក្រក់ ទាស់​នឹង​បង‌ប្អូន​ខ្លួន​ដែរ»។


យើង​នឹង​មក​ជិតអ្នក​រាល់​គ្នា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយធ្វើ​បាប​អ្នក​ដែល​ចូល​មក​ស្នាក់​អាស្រ័យ ឥត​កោត​ខ្លាច​យើង​សោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


តែ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះទៅ​វិញ។ តើ​មិន​មែន​ជា​ពួក​អ្នក​មាន​ទេ​ឬ ដែល​សង្កត់​សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ចូល​ទៅ​តុលាការ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម