ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
ចោទិយកថា 22:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនដែលដួលតាមផ្លូវ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ គឺត្រូវជួយគាត់លើកសត្វនោះឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេអូសសត្វនោះឲ្យឡើងមកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើឃើញលា ឬគោរបស់បងប្អូនដែលដួលតាមផ្លូវ នោះក៏មិនត្រូវឲ្យឯងចេញពីគេដែរ គឺត្រូវតែជួយលើកសត្វនោះឡើងវិញជាកុំខាន។ អាល់គីតាប ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេ អូសសត្វនោះឲ្យឡើងមកវិញ»។ |
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។
ឯខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយអស់រលីងពីខ្លួនផង ដោយព្រោះព្រលឹងអ្នករាល់គ្នា។ បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងយ៉ាងនេះ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចឬ?
ត្រូវប្រព្រឹត្តដូច្នោះចំពោះសត្វលា ឬសម្លៀកបំពាក់ ឬចំពោះអ្វីៗទាំងអស់ ដែលបងប្អូនរបស់អ្នកបានបាត់ ហើយអ្នករកឃើញ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ។
ស្ត្រីមិនត្រូវស្លៀកសម្លៀកបំពាក់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកសម្លៀកបំពាក់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។