ចោទិយកថា 22:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុករបស់នាងត្រូវជម្រាបពួកចាស់ទុំថា "ខ្ញុំបានឲ្យកូនស្រីរបស់ខ្ញុំរៀបការជាមួយបុរសនេះ តែគេបែរជាស្អប់នាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់នាងត្រូវពោលទៅកាន់ពួកព្រឹទ្ធាចារ្យថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ អាល់គីតាប ឪពុករបស់នាងត្រូវពោលទៅកាន់ពួកអះលីជំអះថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង |
ពេលនោះ ឪពុកម្តាយរបស់នាង ត្រូវនាំយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកចាស់ទុំរបស់ទីក្រុង នៅត្រង់ទ្វារក្រុង។
ហើយមើល៍ គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា "ខ្ញុំឃើញថាកូនស្រីរបស់លោកមិនមែនជាស្រ្ដីព្រហ្មចារីទេ"។ ប៉ុន្ដែ មើលចុះ នេះជាភស្ដុតាងពីភាពព្រហ្មចារីរបស់កូនស្រីខ្ញុំ"។ ពេលនោះ ឪពុកម្ដាយត្រូវលាសំពត់នោះនៅមុខចាស់ទុំរបស់ទីក្រុង។