Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 22:16 - អាល់គីតាប

16 ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​អះលី‌ជំអះថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​ឲ្យ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឪពុក​របស់​នាង​ត្រូវ​ជម្រាប​ពួក​ចាស់‌ទុំ​ថា "ខ្ញុំ​បាន​ឲ្យ​កូន​ស្រី​របស់​ខ្ញុំ​រៀប​ការ​ជា‌មួយ​បុរស​នេះ តែ​គេ​បែរ​ជា​ស្អប់​នាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​ឲ្យ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​ត្រូវ​ឲ្យ​ឪពុក​នាង​ជំរាប​ដល់​ពួក​ចាស់‌ទុំ​ថា ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នេះ តែ​គេ​បែរ​ជា​ស្អប់​វិញ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 22:16
3 ការដាក់ឲ្យឆ្លើយតបគ្នា  

«ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក​គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង


ឪពុក‌ម្តាយ​របស់​នាង ត្រូវ​យក​ភស្តុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​អះលី‌ជំអះ​របស់​ទី​ក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្តី។


គេ​បាន​បរិហារ​កេរ្តិ៍​របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ក៏​ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុក‌ម្តាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​អះលី‌ជំអះ​របស់​ទី​ក្រុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម