ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន
ចោទិយកថា 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯវេលាដែលពួកយើងបានដើរពីកាដេស-បារនា រហូតដល់យើងបានឆ្លងស្ទឹងសេរេត មានរយៈពេលសាមសិបប្រាំបីឆ្នាំ ទាល់តែជំនាន់មនុស្សដែលជំនាញក្នុងចម្បាំងទាំងអស់នោះ បានសាបសូន្យពីពួកយើងទៅ ដូចព្រះយេហូវ៉ាបានស្បថនឹងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់ពីពេលពួកយើងធ្វើដំណើរពីកាដេស-បារនាមកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាមនៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូចព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯវេលាដែលយើងរាល់គ្នាបានដើរពីកាដេស-បារនា ដរាបដល់បានឆ្លងស្ទឹងសេរេត នោះអស់ចំនួន៣៨ឆ្នាំ ទាល់តែដំណមនុស្សជំនាញក្នុងចំបាំងទាំងនោះ បានសាបសូន្យពីពួកយើងទៅ ដូចជាព្រះយេហូវ៉ាទ្រង់ស្បថនឹងគេ អាល់គីតាប ចាប់ពីពេលដែលពួកយើងធ្វើដំណើរពីកាដេស–បារណា មកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម នៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូចអុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។ |
ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន
សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ បានធ្វើទុក្ខយើងខ្ញុំ គឺឲ្យស្មើនឹងឆ្នាំជាច្រើន ដែលយើងខ្ញុំបានឃើញ សេចក្ដីអាក្រក់នោះដែរ។
ព្រះអង្គធ្វើឲ្យមនុស្ស ត្រឡប់ទៅជាធូលីដីវិញ ហើយមានព្រះបន្ទូលថា «ឱពួកកូនមនុស្សអើយ ចូរវិលត្រឡប់ទៅវិញទៅ»។
ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំកន្លងផុតទៅ ដោយសារសេចក្ដីក្រោធរបស់ព្រះអង្គ យើងខ្ញុំបង្ហើយអាយុរបស់យើងខ្ញុំ ដូចមួយដង្ហើម។
ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។
មួយទៀត យើងបានស្បថនឹងគេ នៅទីរហោស្ថានថា យើងមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលយើងបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ។
នៅថ្ងៃទីមួយ ខែទីពីរ ក្នុងឆ្នាំទីពីរ ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា៖
ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
"មនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ នោះគ្មានអ្នកណាម្នាក់នឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប នោះឡើយ ព្រោះគេមិនបានប្រព្រឹត្តតាមយើងគ្រប់ជំពូក
ប៉ុន្តែ ព្រះមិនគាប់ព្រះហឫទ័យចំពោះពួកលោកភាគច្រើន ហើយពួកលោកបានដួលស្លាប់រាត់រាយនៅទីរហោស្ថាន។
«បន្ទាប់មក យើងក៏ចេញដំណើរពីភ្នំហោរែប ឆ្លងកាត់អស់ទាំងទីរហោស្ថានដ៏ធំ គួរស្ញែងខ្លាចនោះ ដែលអ្នករាល់គ្នាបានឃើញ តាមផ្លូវទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រហូតដល់យើងមកដល់កាដេស-បារនា។
(ចាប់ពីភ្នំហោរែប តាមផ្លូវភ្នំសៀរ ទៅដល់កាដេស-បារនា នោះមានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ)។
ដូច្នេះ អ្នករាល់គ្នាបានស្នាក់នៅត្រង់កាដេសជាច្រើនថ្ងៃ គឺអ្នករាល់គ្នាស្នាក់នៅទីនោះជាយូរ»។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរអ្នកក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ព្រះអង្គជ្រាបពីដំណើរដែលអ្នកឆ្លងកាត់ក្នុងទីរហោស្ថានដ៏ធំនេះ។ ព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកអស់រយៈពេលសែសិបឆ្នាំនេះហើយ អ្នកមិនបានខ្វះខាតអ្វីឡើយ"។
កាលបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ដាក់សេចក្ដីងងឹតនៅចន្លោះអ្នករាល់គ្នា និងពួកសាសន៍អេស៊ីព្ទ ហើយធ្វើឲ្យទឹកសមុទ្រគ្របលើគេ លិចលង់អស់ទៅ។ ភ្នែកអ្នករាល់គ្នាក៏បានឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលយើងបានធ្វើចំពោះស្រុកអេស៊ីព្ទនោះដែរ ហើយអ្នករាល់គ្នារស់នៅក្នុងទីរហោស្ថានអស់រយៈពេលជាយូរ។
លោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យពួកគេ ដោយព្រោះមូលហេតុដូច្នេះ ប្រុសៗជាអ្នកចម្បាំងទាំងប៉ុន្មាន ដែលបានចេញពីស្រុកអេស៊ីព្ទមក បានស្លាប់តាមផ្លូវនៅទីរហោស្ថាន ក្រោយពេលគេចេញពីស្រុកអេស៊ីព្ទ។
ដ្បិតប្រជាជនអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានរយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេគ្រប់គ្នា គឺអ្នកចម្បាំងដែលចេញមកពីស្រុកអេស៊ីព្ទស្លាប់អស់ ព្រោះគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានស្បថនឹងគេថា មិនឲ្យគេឃើញស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ ថានឹងឲ្យមកយើងឡើយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។
ឥឡូវនេះ ខ្ញុំចង់រំឭកអ្នករាល់គ្នា ដែលបានជ្រាបសេចក្ដីទាំងនេះម្ដងរួចមកហើយថា ព្រះអម្ចាស់ ដែលបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ក្រោយមកព្រះអង្គបានបំផ្លាញអស់អ្នកដែលមិនជឿ ឲ្យត្រូវវិនាស។