Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 "មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប នោះ​ឡើយ ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 “អស់​អ្នក​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ក្នុង​ពួក​មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប នោះ​ឡើយ ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ជំពូក

សូមមើលជំពូក ចម្លង

អាល់គីតាប

11 “អស់​អ្នក​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បាន​សន្យា​ប្រគល់​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ឡើយ ព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 32:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​គ្មាន​អ្នក​ណា​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ដូន​តា​របស់​គេ​ឡើយ គឺ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​មើល‌ងាយ​យើង គ្មាន​អ្នក​ណា​បាន​ឃើញ​ស្រុក​នោះ​ឡើយ។


ប៉ុន្តែ កាលែប​ជា​អ្នក​បម្រើ​របស់​យើង ព្រោះ​គាត់​មាន​វិញ្ញាណ​ខុស​ពី​អ្នក​ដទៃ ហើយ​គាត់​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក នោះ​យើង​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ‌ពង្ស​របស់​គាត់​នឹង​កាន់​កាប់​ស្រុក​នោះ។


«ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​គ្នា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន»។


"ក្នុង​ចំណោម​មនុស្ស​អាក្រក់​ជំនាន់​នេះ គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​ស្បថ​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ឡើយ


មើល៍ យើង​បាន​ដាក់​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ។ ចូរ​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​យើង​ជា​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ គឺ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដើម្បី​នឹង​ឲ្យ​ដល់​គេ និង​ពូជ​ពង្ស​របស់​គេ​ដែល​កើត​មក​តាម​ក្រោយ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម