ពេលមនុស្សទាំងអស់បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ គេក៏ញ័ររន្ធត់ ហើយថយទៅឈរពីចម្ងាយ
ចោទិយកថា 18:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចអ្នកបានទូលសូមពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា "សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅថ្ងៃអ្នកជួបជុំគ្នានៅហោរែប អ្នកបានទូលសូមពីព្រះអម្ចាស់ ជាព្រះរបស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមគ្រប់ទាំងសេចក្ដីដែលឯងបានសូមដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប នៅថ្ងៃដែលប្រជុំនោះថា សូមកុំឲ្យខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងខ្ញុំត្រូវស្លាប់ អាល់គីតាប ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហោរែប អ្នកបានសូមពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ តទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ |
ពេលមនុស្សទាំងអស់បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ គេក៏ញ័ររន្ធត់ ហើយថយទៅឈរពីចម្ងាយ
គេនិយាយទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំចុះ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់»។
នោះព្រះយេហូវ៉ាលូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា៖ «មើល៍ យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់អ្នកហើយ
«ព្រះយេហូវ៉ាជាព្រះនៃយើង មានព្រះបន្ទូលមកយើងនៅភ្នំហោរែបថា "អ្នករាល់គ្នាបានស្នាក់នៅភ្នំនេះយូរល្មមហើយ។
ព្រះអង្គក៏បានសរសេរលើបន្ទះថ្មនោះ តាមសេចក្ដីដែលបានសរសេរពីមុន គឺក្រឹត្យវិន័យទាំងដប់ប្រការ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីកណ្ដាលភ្លើងមកកាន់អ្នករាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃប្រជុំនោះ ហើយព្រះយេហូវ៉ាក៏បានប្រគល់បន្ទះថ្មនោះមកខ្ញុំ។
ព្រះយេហូវ៉ាបានប្រទានបន្ទះថ្មទាំងពីរផ្ទាំងមកខ្ញុំ ដែលសរសេរដោយអង្គុលីរបស់ព្រះ ហើយនៅលើថ្មទាំងពីរនោះ មានអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅលើភ្នំពីក្នុងភ្លើង នាថ្ងៃជួបប្រជុំគ្នានោះ។
មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។