យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះ ដែលគង់នៅស្ថានលើហើយ។
ចោទិយកថា 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវនាំប្រុស ឬស្រី ដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់ រហូតទាល់តែស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យនាំមនុស្សប្រុស ឬស្រី ដែលបានប្រព្រឹត្តការអាក្រក់នោះ មកឯទ្វារក្រុងរបស់ឯង ហើយចោលសំឡាប់នឹងថ្មទៅ ទោះប្រុស ឬស្រីក្តី អាល់គីតាប ត្រូវនាំប្រុស ឬស្រីដែលបានប្រព្រឹត្តអំពើអាក្រក់នោះ ទៅមាត់ទ្វារក្រុង ហើយយកដុំថ្មគប់រហូតទាល់តែស្លាប់។ |
យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះ ដែលគង់នៅស្ថានលើហើយ។
«អ្នកត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីសេចក្ដីនេះទៀតថា បើអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅ ជាអ្នកអាស្រ័យនៅជាមួយគ្នា ដែលថ្វាយកូនខ្លួនទៅព្រះម៉ូឡុក នោះត្រូវឲ្យប្រជាជននៅក្នុងស្រុកសម្លាប់អ្នកនោះចោល ដោយគប់នឹងថ្មជាកុំខាន
«ចូរនាំអ្នកដែលបានជេរប្រទេចនោះចេញទៅក្រៅជំរំ ហើយអស់អ្នកដែលឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យក្រុមជំនុំទាំងអស់គ្នាគប់វានឹងថ្មទៅ។
ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសម្លាប់ជាកុំខាន ក្រុមជំនុំទាំងអស់គ្នាត្រូវគប់នឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសម្លាប់ចោល។
រីឯហោរា ឬអ្នកយល់សប្តិនោះ នឹងត្រូវសម្លាប់ចោល ព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលទ្រង់បាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ព្រមទាំងលោះឲ្យរួចពីផ្ទះដែលអ្នកធ្វើជាទាសករ អ្នកនោះចង់តែទាញអ្នករាល់គ្នាឲ្យបែរចេញពីផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ឲ្យដើរតាម។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
រួចបើមានគេប្រាប់អ្នក ហើយអ្នកបានឮ ត្រូវស៊ើបសួរឲ្យអស់ពីចិត្ត ហើយបើរឿងនោះពិតប្រាកដ គឺមានគេប្រព្រឹត្តការគួរស្អប់ខ្ពើមបែបនោះ ក្នុងសាសន៍អ៊ីស្រាអែលមែន
នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
នោះអ្នករាល់គ្នាត្រូវនាំអ្នកទាំងពីរចេញទៅទ្វារក្រុង ហើយចោលសម្លាប់នឹងថ្មទៅ នាងមានទោស ដោយព្រោះនៅក្នុងទីក្រុង ហើយមិនបានស្រែកឲ្យគេជួយ ឯបុរសនោះ ដោយព្រោះបានរំលោភប្រពន្ធរបស់អ្នកជិតខាងខ្លួន។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសដល់ពួកយើងដូច្នេះ? នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ពួកអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាចោលសម្លាប់គាត់នឹងថ្ម។ គេដុតអ្វីៗទាំងប៉ុន្មានទៅក្នុងភ្លើង ហើយចោលនឹងថ្ម។
ប៉ុន្ដែ យ៉ូអាសឆ្លើយតបទៅអស់អ្នកដែលមកទាស់នឹងលោកថា៖ «តើអ្នករាល់គ្នាចង់តវ៉ាជំនួសព្រះបាល? ឬក៏អ្នករាល់គ្នាចង់សង្គ្រោះព្រះបាល? អ្នកណាដែលចង់តវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនថ្ងៃរះ។ ប្រសិនបើព្រះបាលជាព្រះ ទុកឲ្យលោកតវ៉ាដោយខ្លួនឯងទៅ ព្រោះគេបានរំលំអាសនារបស់លោកហើយ»។