ចោទិយកថា 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យឃើញមានដំបែនៅក្នុងទឹកដីទាំងមូលរបស់អ្នកឡើយ ក៏មិនត្រូវឲ្យមានសាច់ដែលអ្នកថ្វាយយញ្ញបូជានៅល្ងាចថ្ងៃទីមួយ នៅសល់រហូតដល់ព្រឹកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វដែលអ្នកសម្លាប់ធ្វើយញ្ញបូជានៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យឃើញមានដំបែនៅជាមួយក្នុងព្រំស្រុកឯងទាំងអស់នៅវេលា៧ថ្ងៃនោះឡើយ ក៏មិនត្រូវឲ្យមានសាច់ដែលឯងថ្វាយជាយញ្ញបូជា នៅពេលល្ងាចក្នុងថ្ងៃដំបូងនោះ សល់នៅដល់ព្រឹកដែរ អាល់គីតាប ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វ ដែលអ្នកសម្លាប់ធ្វើគូរបាននៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។ |
ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។
អ្នករាល់គ្នាត្រូវទុកវាដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលសម្លាប់វានៅពេលថ្ងៃលិច។
ក្នុងអំឡុងពេលប្រាំពីរថ្ងៃទាំងនោះ ត្រូវបរិភោគតែនំបុ័ងឥតដំបែប៉ុណ្ណោះ មិនត្រូវឲ្យឃើញនំបុ័ងមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ ក៏មិនត្រូវឲ្យឃើញមានដំបែណានៅក្នុងទឹកដីរបស់អ្នករាល់គ្នាដែរ។
មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។
មិនត្រូវយកឈាមនៃយញ្ញបូជាមកថ្វាយយើងជាមួយនំបុ័ងមានដំបែឡើយ ឯយញ្ញបូជានៃបុណ្យរំលងក៏មិនត្រូវទុករហូតដល់ព្រឹកដែរ។
ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។
អ្នកមិនអាចថ្វាយយញ្ញបូជាបុណ្យរំលងនៅក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកនោះឡើយ