ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
ចោទិយកថា 16:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវប្រកាន់យុត្តិធម៌ជានិច្ច ដើម្បីឲ្យអ្នកបានរស់នៅ ហើយកាន់កាប់ស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាមត៌ក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវស្វែងរកតែយុត្តិធម៌ ដើម្បីឲ្យអ្នកមានជីវិត ហើយកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រទានឲ្យ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យកាន់តាមតែសេចក្ដីដែលសុចរិតវិញជាកុំខាន ដើម្បីឲ្យឯងបានរស់នៅ ហើយគ្រងបានស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ។ អាល់គីតាប ត្រូវស្វែងរកតែយុត្តិធម៌ ដើម្បីឲ្យអ្នកមានជីវិត ហើយកាន់កាប់ស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ»។ |
ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត តែអ្នកណាដែលដេញតាមអំពើអាក្រក់ នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ដើម្បីនឹងប្រព្រឹត្តដោយទៀងត្រង់ នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកពីក្រឹត្យវិន័យថា «អ្នកដែលប្រព្រឹត្តតាមសេចក្តីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង» ។
«មិនត្រូវដំឡើងបង្គោលសក្ការៈ នៅក្បែរអាសនារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនឹងស្អាងសម្រាប់អ្នកនោះឡើយ
«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។