ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ចោទិយកថា 15:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ប្រសិនបើសត្វនោះមានស្លាកស្នាម គឺប្រសិនបើសត្វនោះខ្វិន ឬខ្វាក់ ឬមានខ្ចោះអាក្រក់កន្លែងណាមួយ មិនត្រូវថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសត្វនោះពិការ ខ្វិនជើង ខ្វាក់ភ្នែក ឬមានស្លាកស្នាមកន្លែងណាមួយ កុំយកវាទៅធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសត្វនោះមានស្លាកស្នាមអ្វី គឺបើខ្ញើច ឬខ្វាក់ ឬមានខ្ចោះអាក្រក់ត្រង់ណាក្តី នោះមិនត្រូវឲ្យឯងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃឯងឡើយ អាល់គីតាប ប្រសិនបើសត្វនោះពិការ ខ្វិនជើង ខ្វាក់ភ្នែក ឬមានស្លាកស្នាម កន្លែងណាមួយ កុំយកវាទៅធ្វើគូរបាន ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកឡើយ។ |
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
អ្នករាល់គ្នាត្រូវថ្វាយតង្វាយចម្អិន ជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ ដែលត្រូវតែជាសត្វល្អឥតខ្ចោះ។
ត្រូវថ្វាយតង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
មិនត្រូវយកគោ ឬចៀមណាដែលមានស្លាកស្នាម ឬអាក្រក់អ្វី ថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ ដ្បិតនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។