ឯពួកអ៊ីស្រាអែល និងយូដា ដែលនៅតាមទីក្រុងនានាក្នុងស្រុកយូដា ក៏យកមួយភាគក្នុងដប់ពីហ្វូងគោ ហ្វូងចៀម និងមួយភាគក្នុងដប់ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះរបស់គេ មកគរជាគំនរដែរ។
ចោទិយកថា 14:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅចុងឆ្នាំ រាល់បីឆ្នាំម្ដង ត្រូវយកតង្វាយមួយភាគក្នុងដប់ទាំងអស់ដែលបានញែកចេញពីភោគផលដែលអ្នកទទួលបានក្នុងឆ្នាំនោះ មកដាក់ក្នុងក្រុងរបស់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីឆ្នាំម្ដង ត្រូវយកភោគផលដែលអ្នកទទួលនៅឆ្នាំទីបី ចំនួនមួយភាគដប់ រំលែកចេញមកដាក់ក្នុងក្រុងដែលអ្នករស់នៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់វេលាផុតរាល់តែ៣ឆ្នាំទៅ នោះត្រូវឲ្យយកដង្វាយ១ភាគក្នុង១០ ពីរបស់ដែលបានហូតពីផលកើតក្នុងឆ្នាំនោះឯង ចេញមកដាក់ទុកនៅត្រង់ទ្វារក្រុងឯងវិញ អាល់គីតាប បីឆ្នាំម្តង ត្រូវយកភោគផលដែលអ្នកទទួលនៅឆ្នាំទីបី ចំនួនមួយភាគដប់ ចេញមកដាក់ក្នុងក្រុងដែលអ្នករស់នៅ។ |
ឯពួកអ៊ីស្រាអែល និងយូដា ដែលនៅតាមទីក្រុងនានាក្នុងស្រុកយូដា ក៏យកមួយភាគក្នុងដប់ពីហ្វូងគោ ហ្វូងចៀម និងមួយភាគក្នុងដប់ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះរបស់គេ មកគរជាគំនរដែរ។
ចូរមកឯបេត-អែល ហើយប្រព្រឹត្តអំពើរំលងទៅ ចូរមកឯគីលកាល ហើយប្រព្រឹត្តអំពើរំលងឲ្យច្រើនទៅ! ចូរយកយញ្ញបូជារបស់អ្នករាល់គ្នារាល់ព្រឹកមក ហើយយកតង្វាយមួយភាគក្នុងដប់ រាល់បីថ្ងៃម្ដងមកផង
ត្រូវញែកតង្វាយមួយភាគក្នុងដប់ ពីគ្រប់ទាំងភោគផលដែលទទួលបានពីស្រែចម្ការរបស់អ្នក រៀងរាល់ឆ្នាំកុំខាន ។