២ របាក្សត្រ 31:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ឯពួកអ៊ីស្រាអែល និងយូដា ដែលនៅតាមទីក្រុងនានាក្នុងស្រុកយូដា ក៏យកមួយភាគក្នុងដប់ពីហ្វូងគោ ហ្វូងចៀម និងមួយភាគក្នុងដប់ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះរបស់គេ មកគរជាគំនរដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 កូនចៅអ៊ីស្រាអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀម មកថ្វាយជាតង្វាយមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈថ្វាយដល់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន មកថ្វាយជាតង្វាយមួយភាគដប់ដែរ។ គេដាក់តង្វាយទាំងនោះជាច្រើនគំនរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឯពួកកូនចៅអ៊ីស្រាអែល នឹងយូដា ដែលនៅអស់ទាំងទីក្រុងស្រុកយូដា គេក៏យក១ភាគក្នុង១០ពីហ្វូងគោ ហ្វូងចៀម នឹង១ភាគក្នុង១០ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃគេ មកគរឡើងជាគំនរដែរ សូមមើលជំពូកអាល់គីតាប6 កូនចៅអ៊ីស្រអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀមមកជូនជាជំនូនមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈជូនដល់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន មកជូនជាជំនូនមួយភាគដប់ដែរ។ គេដាក់ជំនូនទាំងនោះជាច្រើនគំនរ។ សូមមើលជំពូក |