យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
ចោទិយកថា 14:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើផ្លូវនោះឆ្ងាយពេក ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគក្នុងដប់នោះទៅបាន ក្នុងពេលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ ហើយដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើសសម្រាប់នឹងតាំងព្រះនាមព្រះអង្គ នៅឆ្ងាយពីអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើសិនជាផ្លូវនោះឆ្ងាយ ដល់ម៉្លេះបានជាឯងនឹងនាំយករបស់ទាំងនោះទៅឲ្យដល់មិនបាន ដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង បានរើសសំរាប់នឹងដាក់ព្រះនាមទ្រង់ នៅឆ្ងាយពីឯង ក្នុងវេលាដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរហើយ អាល់គីតាប ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស ទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ ហើយអ្នកមិនអាចដឹកជញ្ជូនជំនូនមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរដល់អ្នកទេនោះ |
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
គ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាដាក់បាតជើងជាន់ នោះនឹងបានជារបស់អ្នក។ ដែនដីរបស់អ្នកនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន និងពីទន្លេ គឺទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច។
ប្រសិនបើកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីអ្នកពេក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះយេហូវ៉ាបានប្រទានមកអ្នកបាន គឺដូចខ្ញុំបានបង្គាប់អ្នកហើយ អ្នកអាចបរិភោគនៅក្នុងក្រុងរបស់អ្នក ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។
ប៉ុន្ដែ អ្នកត្រូវរកកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស នៅក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ដើម្បីតាំងព្រះនាមព្រះអង្គ និងតាំងដំណាក់ព្រះអង្គនៅទីនោះ។ អ្នករាល់គ្នាត្រូវទៅទីនោះ
នោះត្រូវលក់តង្វាយមួយភាគក្នុងដប់របស់អ្នក យកប្រាក់វេចកាន់ជាប់នៅដៃ រួចនាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស