ចោទិយកថា 14:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ប៉ុន្តែ បើផ្លូវនោះឆ្ងាយពេក ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគក្នុងដប់នោះទៅបាន ក្នុងពេលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ ហើយដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើសសម្រាប់នឹងតាំងព្រះនាមព្រះអង្គ នៅឆ្ងាយពីអ្នក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 តែបើសិនជាផ្លូវនោះឆ្ងាយ ដល់ម៉្លេះបានជាឯងនឹងនាំយករបស់ទាំងនោះទៅឲ្យដល់មិនបាន ដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង បានរើសសំរាប់នឹងដាក់ព្រះនាមទ្រង់ នៅឆ្ងាយពីឯង ក្នុងវេលាដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរហើយ សូមមើលជំពូកអាល់គីតាប24 ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស ទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ ហើយអ្នកមិនអាចដឹកជញ្ជូនជំនូនមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរដល់អ្នកទេនោះ សូមមើលជំពូក |