ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
ចោទិយកថា 14:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវញែកតង្វាយមួយភាគក្នុងដប់ ពីគ្រប់ទាំងភោគផលដែលទទួលបានពីស្រែចម្ការរបស់អ្នក រៀងរាល់ឆ្នាំកុំខាន ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នកចំនួនមួយភាគដប់ ទុកជាតង្វាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងហូតយក១ភាគក្នុង១០ ពីផលដែលកើតពីស្រែចំការឯង រាល់តែឆ្នាំ ជាកុំខាន អាល់គីតាប «រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នក ចំនួនមួយភាគដប់ទុកជាជំនូន។ |
ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។
លោកយ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរស្រុកអេស៊ីព្ទ ទុកជាច្បាប់រហូតដល់សព្វថ្ងៃនេះថា ត្រូវថ្វាយមួយភាគក្នុងប្រាំទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។
ហើយក៏យកផលនៃម្សៅលាយដំបូង តង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកជូនពួកសង្ឃ នៅក្នុងបន្ទប់ព្រះដំណាក់របស់ព្រះនៃយើង ព្រមទាំងយកតង្វាយមួយភាគក្នុងដប់នៃផលពីដីរបស់យើង មកជូនពួកលេវី ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺពួកលេវីហើយដែលប្រមូលតង្វាយមួយភាគក្នុងដប់ ពីផលនៃស្រែចម្ការរបស់យើង។
សង្ឃមួយរូប ដែលជាពូជពង្សរបស់លោកអើរ៉ុន នឹងនៅជាមួយពួកលេវី នៅពេលពួកលេវីទទួលយកតង្វាយមួយភាគក្នុងដប់នោះ ហើយពួកលេវីត្រូវយកមួយភាគក្នុងដប់ ពីតង្វាយមួយភាគក្នុងដប់នោះ ទៅឯព្រះដំណាក់របស់ព្រះយេហូវ៉ាជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះដំណាក់។
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ត្រូវយកម្សៅដែលលាយមុនដំបូង មកធ្វើជានំមួយសម្រាប់ជាតង្វាយ គឺអ្នកត្រូវឲ្យថ្វាយតង្វាយនោះ ដូចជាអ្នកថ្វាយមួយចំណែកពីលានស្រូវដែរ។
ចំពោះកូនចៅលេវី យើងបានប្រគល់អស់ទាំងតង្វាយដែលកូនចៅអ៊ីស្រាអែលថ្វាយមួយភាគក្នុងដប់ ទុកជាមត៌ក ជាថ្នូរសម្រាប់ការងារដែលពួកគេធ្វើ គឺជាការងាររបស់ពួកគេនៅក្នុងត្រសាលជំនុំ។
អ្នករាល់គ្នា រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា អាចបរិភោគភោគផលទាំងនោះនៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះ ជាកម្រៃសម្រាប់ការងារដែលអ្នករាល់គ្នាបានបម្រើក្នុងត្រសាលជំនុំ។
នៅក្នុងក្រុងរបស់អ្នក មិនត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង ពីកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ឬតង្វាយលើកចុះឡើងនោះឡើយ
ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃហ្វូងគោ ហ្វូងចៀមរបស់អ្នករាល់គ្នាទៅទីនោះដែរ។